អុញនោះ! LG ចែក​លិខិត​អញ្ចើញ​ផ្លូវការ​​ចូលរួម​ការ​បង្ហាញ​ស្មាតហ្វូន​ត្រកូល​ V

  • 2017-08-08 11:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG បាន​ចែកលិខិត​អញ្ចើញ​ដល់​អ្នក​សារព័ត៌មាន​ និង​សហគ្រិន​បច្ចេកវិទ្យា​ដើម្បី​ចូលរួម​ទស្សនា​ការ​បង្ហាញ​ស្មាតហ្វូន​​ត្រកូល V ជំនាន់​ថ្មី​របស់​ខ្លួន​គឺ V30។

ក្រុមហ៊ុន LG នឹង​បង្ហាញ​កំពូល​ស្មាតហ្វូន V30 នៅ​ថ្ងៃទី​ ៣១ សីហា​ ហើយ​រូបភាព​នៃ​លិខិត​អញ្ចើញ​រៀបរាប់​យ៉ាងច្បាស់​ពី​លក្ខណៈ​ពិសេស​កាមេរ៉ា​របស់ V30 ដូចជា​ពាក្យ ​Lights, Camera និង Action ស្ថិត​ចន្លោះ​កណ្តាល​កងរង្វ​ង់​ជាច្រើន​ដែល​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​នេះ​រំពឹង​ថា​ចំណុច​ទាក់ទាញ​ពិសេស​របស់ V30។

ស្មាតហ្វូន​ V30​ បាន​ក្លាយជា​ប្រធានបទ​នៃ​ព័ត៌មាន​ចចាម​អារ៉ាម​ និង​ការ​បែកធ្លាយ​លើ​វេបសាយ​កាល​ពី​ពេល​កន្លង​ទៅ​រៀបរាប់​ពី​​លក្ខណៈ​ពិសេស​ដូចជា​ទំហំ​ ៦ អ៉ីញ​ អេក្រង់​ Full​Vision OLED។

កាមេរ៉ាមុខ ៨ ម៉េហ្កាភិចស៊ែល និងកាមេរ៉ាភ្លោះក្រោយ ១៣ ម៉េហ្កាភិចស៊ែល ។ មានគែមទាំងសងខាង។ ទំហំ RAM 4GB និង​ដំណើរការ​ដោយ Snapdragon 835 SoC ជាដើម ។

កំពូល​ស្មាតហ្វូន V30 នឹង​កាន់​តែ​ប្លែក និង​ទំ​នើប​ជាងស៊េរីមុនៗ​ដែល​ក្រុមហ៊ុន LG ធ្លាប់​ផលិត​ដូចជា V10 នៅ​ឆ្នាំ ២០១៥ និង V20 ឆ្នាំ ២០១៦ ៕

ប្រភព៖ PhoneArena   ប្រែសម្រួល៖ សិរីបុទ្រ