លើក​ពាន​យប់​មិញ​ធ្វើ​ឲ្យ Zidane ជាប់​កំណត់ត្រា​សំខាន់​មួយ​នៅ Real

  • 2017-08-09 03:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លើក​ពាន UEFA Super Cup ថែម​មួយ​ទៀត​នៅ​កីឡដ្ឋាន Phillip II យប់​មិញ​លោក​ Zinedine Zidane បាន​បង្កើត​កំណត់ត្រា​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ទូទៅ Real Madrid។

ត្រឹម​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ​បុរស​សញ្ជាតិ​បារាំង​បាន​នាំ​ក្លឹប​ឈ្នះ​ពាន​៦​ធំៗ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ល្អ​បំផុត​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។ ពាន​ទាំង​៦​នោះ​មាន Champions League ២, European Super Cup ២, Club World Cup ១ និង LaLiga ១។

អតីត​កីឡាករ​ Real Madrid និង​ Juventusរូប​នេះ​ក៏​ក្លាយ​ជា​អ្នក​ចាត់​ការ​ទី​ពីរ​ដែល​អាច​លើក​ពាន​ Super Cup ២​រដូវ​កាល​ជាប់​គ្នា​ផង​ដែរ​ ​បន្ទាប់​ពី​លោក Arrigo Sacchi ធ្លាប់​ធ្វើ​បាន​ជាមួយ​ AC Milan កាល​ពី​២៧​ឆ្នាំ​មុន៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី