មិនធម្មតា! មហិច្ឆតាចង់បានកូនបន្ថែមទៀតរបស់ ម៉ារីម៉ា និងស្វាមីធំធេងដល់ម្ល៉ឹង
- 2017-08-09 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! មហិច្ឆតាចង់បានកូនបន្ថែមទៀតរបស់ ម៉ារីម៉ា និងស្វាមីធំធេងដល់ម្ល៉ឹង
ចន្លោះមិនឃើញ
សម្តីមួយម៉ាត់ ដែលចេញពីមាត់របស់តារាហ្វីលីពីន Marian Rivera បានបង្កើតជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយពេញបណ្ដាញអ៊ីនធឺណិត។
Marian Rivera ភរិយាបណ្ដូលចិត្តរបស់តារាសម្ដែង Dingdong បានបង្ហើបពីបំណងរបស់ខ្លួនថា ចង់បានកូន ៥នាក់ថែមទៀតជាមួយស្វាមី។ នេះបើតាមបទសម្ភាសន៍ក្នុងពិធីសម្ពោធផលិតផល ឈ្មោះថា "Snow Krystal White Tomato" នៅក្នុងសណ្ឋាគារ New World Hotel កាលពីពេលថ្មីៗនេះ។
ដូចដែលប្រិយមិត្តបានជ្រាបស្រាប់ Marian ឬម៉ារីម៉ា គឺជាកូនស្រីទោល ដូច្នេះហើយទើបនាងមានបំណងចង់បានកូនឲ្យបានច្រើន។ រំឮកទៅពេលតារាស្រីរូបនេះសម្រាលកូន គឺជ្រើសរើសតាមបែបធម្មជាតិ ហើយពេលនេះអ្នកម្ដាយរូបនេះ រំពឹងថា ខ្លួននិងស្វាមី ចង់ឲ្យកូនស្រីរបស់ពួកគេមានប្អូនៗបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ន ម៉ារីម៉ា ក៏កំពុងមមាញឹកជាមួយការងារទូរទស្សន៍ជាច្រើនដែរ ប៉ុន្តែគម្រោងចង់បានកូន នាងនិងស្វាមីនៅតែចង់បានដដែល៕
ចុចអាន៖