Mourinho និយាយពី Bale ថា Game Over ហើយ

  • 2017-08-09 12:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho ថាឱកាសនាំយកកីឡាករសញ្ជាតិវេល Gareth Bale មកលេងនៅកីឡដ្ឋាន Old Trafford បានរលាយបាត់ហើយ។

Jose Mourinho

ក្រោយពីចាញ់ក្លឹបអធិរាជស Real Madrid ក្នុងការដណ្ដើមពាន UEFA Super Cup កាលពីយប់មិញ បុរសជាតិព័រទុយហ្គាល់បានថ្លែងថា "ខ្ញុំគិតថានរណាក៏ដឹងថា Bale នឹងបន្តលេងឲ្យក្លឹប Real Madrid"។ អ្នកចាត់ការវ័យ ៥៤ឆ្នាំ បានប្រើពាក្យថា "Game Over” ចំពោះការទិញខ្សែស្លាបល្បឿនលឿនវ័យ២៨ឆ្នាំ ដែលមានន័យថាក្លឹបបិសាចក្រហមគ្មានសង្ឃឹមបានរូបគេទេក្នុងរដូវកាលនេះ។

Bale ត្រូវបានគ្រូបង្វឹកក្លឹបជើងឯកអឺរ៉ុប Real Madrid លោក Zidane បានដាក់ឲ្យលេងតាំងពីដើមតង់ក្នុងការប្រកួតកាលពីយប់មិញ ដែលក្លឹបយក្សរបស់អេស្ប៉ាញ បានយកឈ្នះ Manchester United ក្នុងលទ្ធផល ២ទល់នឹង ១ ។

នេះបញ្ជាក់ថា Bale នៅតែជាកីឡាករសំខាន់សម្រាប់ក្លឹប Real Madrid ហើយបើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Marca ក្លឹបយក្សរបស់អេស្ប៉ាញក៏គ្មានបំណងចង់លក់តារាឆ្នើមរូបនេះដែរ៕ Bale

ប្រភព៖ BBC   កែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម