សំឡេង​ខ្ពស់កប់មេឃ ស្រែកច្រៀងមួយទំហឹងសឹងផ្ទុះឆាកទាល់តែ​បាន​ប៊ូតុងមាស (វីដេអូ)

  • 2017-08-10 02:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​៣២​ ដែល​ទទួល​ជោគជ័យ​ពី​វគ្គ​ Audition នៃ​កម្មវិធី​ America's Got Talent បាន​ឡើង​មក​បញ្ចេញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ម្ដង​ទៀត​ហើយ​ក្នុង​សប្ដាហ៍​ថ្មី​ វគ្គ​ “Judge Cuts”។

ឈាន​ជើង​ឡើង​មក​កាន់​ឆាក​បង្ហាញ​សមត្ថភាព​លើក​នេះ​ Johnny Manuel កាន់​តែ​មិន​ធម្មតា​ ដោយ​លោក​បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​ ដែល​ពិបាក​ច្រៀង​បំផុត​ យក​មក​បក​ស្រាយ។ សំឡេង​របស់​បេក្ខជន​រូប​នេះ​ ជា​ប្រភេទ​សំឡេង​ដែល​កម្រ​រក​បាន​បំផុត​ ព្រោះ​មាន​ភាព​ក្រអួន​ក្រអៅ​ មាន​ទម្ងន់​ ពោរពេញ​ទៅ​ដោយ​ទឹកដម​ បាន​ស្ដាប់​ម្ដង​ហើយ​ ចង់​ស្ដាប់​ម្ដង​ទៀត។

ដោយ​សារ​លក្ខណៈ​ពិសេស​ទាំង​នេះ​ហើយ​ ទើប​លោក​ប្រទះ​ជោគជ័យ​ធំ​ថ្មី​មួយ​ទៀត​ គឺ​បាន​ទទួល​ប៊ូតុង​មាស​ពី​គណៈកម្មការ​កិត្តិយស​ តារា​ចម្រៀង​ជនជាតិ​អង់គ្លេស​ Seal ឈាន​ទៅ​វគ្គ​ផ្សាយ​ផ្ទាល់​តែ​ម្ដង។ ប៉ុន្តែ​ខុស​ពី​បេក្ខភាព​ដទៃ​ ដោយ​មុន​នឹង​បាន​ប៊ូតុង​មាស​ លោក​ត្រូវ​បាន​គណៈកម្មការ​ប្រចាំ​កម្មវិធី​ លោក​ Simon Cowell តម្រូវ​ឲ្យ​ច្រៀង​ម្ដង​ទៀត តែ​ Johnny នៅតែ​ធ្វើ​បាន​ល្អ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Johnny Manuel គឺ​ជា​បេក្ខភាព​ដែល​ទទួល​បាន​ប៊ូតុង​មាស​ម្នាក់​ទៀត​ហើយ​ប្រចាំ​សប្ដាហ៍​ថ្មី​ បន្ទាប់​ពី​ក្មេង​ស្រី​តូច​សំឡេង​បាន​ អាយុ​ ៩​ឆ្នាំ​ Celine Tam ដែល​ទទួល​ជ័យជម្នះកាល​ពី​សប្ដាហ៍​មុន៕

ទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖

អត្ថបទ៖ យី សុធារី