នាំ​សុនខឡើង​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ កក្រើក​ពេញ​កម្មវិធី AGT (វីដេអូ)

  • 2017-08-06 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លែក​ទៀត​ហើយ​ជាមួយ​ក្រុម​គ្រួសារ​ ដែល​ជា​បេក្ខភាព​ ក្នុង​កម្មវិធី​ "America's Got Talent” ក្នុង​វគ្គ​ Judge Cuts សប្ដាហ៍​ថ្មី​ នៃ​រដូវ​កាល​ទី​ ១២​នេះ។

មិន​ប្រាប់​ក៏​ អាច​ដឹង​ច្បាស់​ថា​ គ្រួសារ​មួយ​នេះ​សុទ្ធ​តែ​អ្នក​ដែល​ស្រលាញ់​សត្វ​ ជាពិសេស​សត្វ​សុនខ​ រហូត​ខិតខំ​បង្វឹក​សត្វ​ចិញ្ចឹម​ទាំង​នោះ​រាល់​ថ្ងៃ​ ហើយ​ថែម​ទាំង​នាំ​មក​បង្ហាញ​សមត្ថភាព​ និង​ភាព​ឆ្លាតវៃ​លើ​ឆាក​កម្មវិធី​ លំដាប់​ថ្នាក់​ពិភពលោក​មួយ​នេះ​ទៀត​ផង។

សុនខ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ទាំង​នោះ​ ពិត​ជា​ឆ្លាតៗ​ណាស់​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទាំង​អស់​ទះ​ដៃ​ហ៊ោកញ្ជ្រៀវ​ពេញ​ស្ទូឌីយ៉ូ​ ជាពិសេស​កោត​ស្ញប់​ស្ញែង​ដល់​ម្ចាស់​ពួកវា​ ដែល​ប្រឹង​បង្ហាត់​បាន​ល្អ​បែប​នេះ៕

ជា​ចំណី​អារម្មណ៍​ថ្មី​មិន​អាច​រំលង​បាន​ អីចឹង​ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុចអាន

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី