គ្រូជម្រើសជាតិកម្ពុជា ដាក់គោលដៅយកមេដាយមាសនៅឆ្នាំ២០២៣
- 2017-08-10 02:07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិកម្ពុជា ដាក់គោលដៅយកមេដាយមាសនៅឆ្នាំ២០២៣
ចន្លោះមិនឃើញ
លោក Leonardo Vitorino គ្រូបង្វឹកក្រុមបាល់ទាត់កម្ពុជាក្រោមអាយុ២៣ឆ្នាំ មានគម្រោងថានឹងដណ្ដើមយកមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង។
ដូចធ្លាប់បញ្ជាក់កាលពីលើកមុន ក្រុម U22 កម្ពុជាភាគច្រើនសុទ្ធតែនៅក្មេងអាយុត្រឹម១៧ ឬ១៨ឆ្នាំតែប៉ុណ្ណោះ។ នេះបញ្ជាក់ថាពួកគេនៅមានឱកាសបានលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះច្រើនដងទៀត មុនផុតអាយុ។ លោក Leo ប្រើយុទ្ធសាស្ត្រយកកីឡាករល្អៗ ក្មេងៗនេះ ចូលទៅស៊ីហ្គេមនៅម៉ាឡេស៊ីគឺដើម្បីឱ្យពួកគេទទួលបានបទពិសោធកាន់តែច្រើនលើឆាកអន្តរជាតិ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលខាងលើបានបញ្ជាក់ទៀតថាគោលបំណងរបស់លោកគឺនាំកម្ពុជាឱ្យក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ាននេះ។ ដោយត្រូវបណ្ដុះពីថ្នាលយុវជនចាប់ពីពេលនេះទៅ ខណៈដែលលទ្ធផលចំពោះការប្រកួតនាពេលបច្ចុប្បន្នលោកមិនសូវជាបារម្ភឡើយ ព្រោះគោលបំណងធំត្រូវយកមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្ទាល់។
ចំពោះស៊ីហ្គេមឆ្នាំនេះវិញ លោក Leo ដឹងច្បាស់ថាស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ប៉ុន្តែកីឡាករទាំងអស់ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ការចាត់ទុកថាខ្លួនឯងធ្វើបាន គឺជាចំណុចមួយរុញច្រានក្នុងឯងដើម្បីសម្រេចក្ដីបំណងនិងយកឈ្នះក្នុងការប្រកួត។ ក្រុម U22 កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុម ថៃ វៀតណាម ឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន៕
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕
ចុចអានអត្ថបទបន្ដ៖
គ្រូបង្វឹកល្បីឈ្មោះ២រូប បង្ហាញចំណាប់អារម្មណ៍ U22 កម្ពុជាក្នុងពូលខ្លាំងនៅស៊ីហ្គេម
គ្រូវៀតណាម បង្ហាញឈ្មោះកីឡាករថៃ២នាក់ អាចបង្កគ្រោះថ្នាក់ដល់កម្ពុជា