ជនជាតិអង់គ្លេសសម័យបុរាណ ស៊ីសាច់ញាតិដែលស្លាប់ រួចឆ្លាក់ពាក្យសម្ងាត់លើឆ្អឹង

  • 2017-08-10 02:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​អង់គ្លេស​សម័យ​បុរាណ គឺ​ជា​មនុស្ស​ស៊ី​សាច់​មនុស្ស ដោយ​បាន​ស៊ី​សាច់ញាតិ​ដែល​ស្លាប់​ទៅ រួច​ឆ្លាក់​ពាក្យ​សម្ងាត់​នៅ​លើ​ឆ្អឹង​របស់​ពួក​គេ។

យោង​តាម​ក្រុម​បុរាណ​វិទូ ដែល​បាន​និង​កំពុង​ធ្វើ​ការ​នៅ​ឯ​ស្រុក Somerset ដែល​មាន​ជនជាតិ​អង់គ្លេស​រស់​នៅ​ក្នុង​រូង​ភ្នំ កាល​ពី ១៥ ០០០ ឆ្នាំ​មុន បាន​ឲ្យ​ដឹង​ថា ពួកគេ​ទាំង​នោះ​ធ្លាប់​ប្រារព្ធ​ពិធី​មរណភាព បន្ទាប់​ពី​សមាជិក​គ្រួសារ​របស់​ពួកគេ​បាន​ស្លាប់។ វា​ជា​លើក​ទី​មួយ​ហើយ ដែល​ការ​អនុវត្ត​ទាំង​នេះ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ ពី​យុគសម័យ​បុរាណ Paleolithic ឬ Old Stone Age។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សារមន្ទីរ Natural History Museum and UCL បាន​ពិនិត្យ​មើល​ស្នាម​កាត់​រាប់​រយ​នៅ​លើ​ឆ្អឹង​មនុស្ស និង សត្វ នៅ​ក្នុង​រូង​ភ្នំ Gough’s Cave ស្ថិត​ក្នុង​ភូមិ Cheddar Gorge ប្រទេស​អង់គ្លេស។ ឆ្អឹង​មនុស្ស​មួយ​ក្នុង​ចំណោម​នោះ​បាន បែក ច្រៀក ខាំ និង ឆ្លាក់​សញ្ញា​ស្រដៀង​អក្សរ «Z» (Zig-Zag sign)។

យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា ស្នាម​ស្រដៀង​អក្សរ Z នៅ​លើ​ឆ្អឹង​នោះ គឺ​ជា​សញ្ញា​ឆ្លាក់​ដែល​ធ្វើ​ឡើង​ដើម្បី​តំណាង​ពី​សិល្បៈ ឬ និមិត្តសញ្ញា​អ្វី​មួយ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ​ដែរ ពួក​គេ​ក៏​បាន​សន្មត​ថា សញ្ញា​សំគាល់​នោះ​គឺ​ជា​វិធី​រំលឹក​រឿងរ៉ាវ​នៃ​ជីវិត ឬ វិធី​ដែល​ពួកគេ​បាន​ស្លាប់៕

ចុច​អាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង