តាមពិត emoji ផលិតដំបូង សម្រាប់ប្រើតែនៅជប៉ុន
- 2017-08-10 23:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត emoji ផលិតដំបូង សម្រាប់ប្រើតែនៅជប៉ុន
ចន្លោះមិនឃើញ
emoji ស្អាតៗប្លែក ដែលគ្រប់គ្នាតែងប្រើសឹងជារៀងរាល់ថ្ងៃតាមសារទូរសព្ទ និងក្នុងបណ្ដាញសង្គមនានានេះ គឺចេញជំនាន់ដំបូងក្នុងឆ្នាំ ១ ៩៩៩ ជាស្នាដៃរបស់លោក Shigetaka Kurita ដោយចំណាយពេលផលិតប្រមាណ ២ ឆ្នាំហើយដាក់ឲ្យប្រើតាមប្រព័ន្ធបញ្ជូនសារទូរសព្ទក្នុងប្រទេសជប៉ុន។
ចេញដំបូងជាប្រភេទសខ្មៅ មាន ២០០ emoji ដែលបង្ហាញជាទម្រង់អាកាសធាតុ ម្ហូបអាហារ ភេសជ្ជៈ ស្នាមញញឹម ខឹង និងអារម្មណ៍ជាច្រើនផ្សេងទៀត។ ឈ្មោះ emoji ដែលចេញពីពាក្យដើមក្នុងភាសាជប៉ុន **絵文字** ដែល **絵 = e** (រូបភាព) និង **文字 = moji** (អក្សរ ឬលេងមួយតួ ក្នុងប្រព័ន្ធកុំព្យូទ័រ)។
ចាប់ផ្ដើមល្បីពេញពិភពលោកក្រោយមានកម្មវិធីផ្ញើសាររបស់ iPhone ម៉ូដែលទីមួយចេញឆ្នាំ ២០០៧ និងក្រោយមកបំពាក់លើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ macOS Lion លុះក្រោយៗមកទៀត emoji ក៏ផ្តើមមានប្រើក្នុង Android និងគ្រប់ស្មាតហ្វូន រួមកុំព្យូទ័រទាំងអស់នាពេលបច្ចុប្បន្ន។
សព្វថ្ងៃនេះស្ថាបនិកដើមនៃ emoji លោក Shigetaka Kurita បានបង្កើត emoji ថ្មីច្រើនជាងមួយពាន់ប្រភេទសម្រាប់បំពេញចិត្តអ្នកប្រើប្រាស់ក្នុងប្រទេសជប៉ុន ហើយគាត់មិនដែលចង់ប្រកាសប្រាប់អ្នកណាទេ ថាគាត់ជាអ្នកបង្កើត emoji ទាំងអស់នេះ ហើយគ្រាន់ចង់ឲ្យគ្រប់គ្នាមានភាពងាយស្រួលក្នុងការផ្ញើសារប៉ុណ្ណោះ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖