ចេះប្រើប្រាស់ Stories លើ Facebook ច្បាស់នៅ? ចាំ Sabay បង្រៀន
- 2017-08-12 03:44:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះប្រើប្រាស់ Stories លើ Facebook ច្បាស់នៅ? ចាំ Sabay បង្រៀន
ចន្លោះមិនឃើញ
បើក្រឡេកទៅមើលផ្នែកខាងលើបង្អស់នៃកម្មវិធី Facebook អ្នកនឹងឃើញរង្វង់នៃគណនីជាច្រើន ដែលយើងហៅមុខងារនោះថា Stories។ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះនូវរូបភាពឬវីដេអូវែងបំផុត ២០ វិនាទីក្នុង Timeline របស់ពួកគេ។ រាល់រូបភាពនិងវីដេអូដែលបង្ហោះចេញទៅ គឺអាចមើលឃើញក្នុងរយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ ដូចទៅនឹងកម្មវិធី Snapchat និង Instagram ដែរ។
+វិធីប្រើប្រាស់ Stories លើ Facebook (សម្រាប់តែទូរសព្ទ) ៖
ក្រឡេកផ្នែកខាងលើនៃ Facebook មានរង្វង់មួយ ជារូបយន្តហោះដែលមានអក្សរ Direct (ករណីបើថ្ងៃនេះអ្នកបានផុសរូបអ្វី វានឹងលោតបង្ហាញក្នុងតារាងនោះ) ឬម្យ៉ាងទៀតអាចចុច Your Story ផ្ទាល់តែម្ដងក៏បាន
ចុចពាក្យ Send Photo/Video ដើម្បីចូលទៅកាន់ផ្ទាំងកាមេរ៉ា
អ្នកអាចធ្វើការកែច្នៃរូបភាពចាស់តាមរយៈ Camera Roll ក៏បាន ដោយចុចលើផ្នែកបណ្ដុំរូបតូចមួយដែលស្ថិតនៅផ្នែកខាងក្រោមបង្អស់ ចំហៀងខាងស្ដាំឬចង់ថតផ្ទាល់សារជាថ្មី ដោយរូបភាពថតធម្មតា និងវីដេអូចុចលើប៊ូតុងថតឲ្យជាប់កុំលេងដៃដល់ថតចប់ (បញ្ជាក់: មិនអាចលើស ២០ វិនាទី)
អ្នកក៏អាចធ្វើការប្ដូរ Filter ដែលតម្រូវឲ្យអូសផ្នែកអេក្រង់ចុះក្រោមឡើងលើ សម្របនឹងគ្រាប់ចុចៗមានចំហៀងខាងឆ្វេងដៃ
ពេលថតហើយ អ្នកអាចធ្វើការបញ្ចូល Text (អក្សរ) ឬម៉ូដបន្ទាត់ជាច្រើន ដែល Tool របស់វា មាននៅផ្នែកខាងក្រោមបង្អស់
ចូលដល់ជំហានបន្ទាប់ អ្នកអាចធ្វើការជ្រើសរើសថាត្រូវបង្ហោះ Stories នោះជាលក្ខណៈ Public ទៅកាន់បុគ្គលណាម្នាក់ តាមរយៈកំណត់ដោយខ្លួនឯង។
សរុបមកការប្រើប្រាស់ Stories នៅលើ Facebook អាចនិយាយថាងាយស្រួលហើយសាមញ្ញ ជាង Instagram ព្រោះមិនសូវមានមុខងារច្រើននោះឡើយ៕
ប្រភព ៖ Tech Advisor