កុមាអភ័ព្វ​មានដៃធំ​​ដូច​ដំរី បែរជាត្រូវគេហៅ​ពាក្យ​មួយ​ដែល​គ្រប់គ្នាមិនចង់ឮ

  • 2017-08-12 06:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារ​ជនជាតិ​ឥណ្ឌា​ម្នាក់​មាន​ជំងឺ​ចម្លែក ធ្វើ​ឲ្យ​ដៃ​លូតលាស់​ធំ​ខុស​ប្រក្រតី​ប្រៀប​ដូច​ដៃ​មឹក​យក្ស ​និង​ត្រូវ​បាន​អ្នក​ភូមិ​ហៅ​កុមារ​រូប​នេះ​ថា ជា​បិសាច​ទៅ​វិញ។

កុមារ​នេះ​មាន​ឈ្មោះ Takrik អាយុ ១២​ឆ្នាំ រស់​នៅ​រដ្ឋ Uttar Pradesh ​មាន​ដៃ​​ទាំង​ពីរ​ធំ​តាំង​ពី​កំណើត​ដោយ​មិន​ដែល​ពិនិត្យ​​រោគ​វិនិច្ឆ័យ​ឡើយ​ តែ​គ្រូពេទ្យ​សន្និដ្ឋាន​ថា ​ប្រហែល​ជា​កើត​ជំងឺ​ជើង​ដំរី។ អ្នក​ស្រុក​ជា​ច្រើន​បាន​ហៅ​កុមារ​នេះ​​ជា​បិសាច និង​បន្ទោស​ថា ​មក​ពី​គេ​ត្រូវ​បណ្ដាសា​ពី​ជាតិ​មុន។

កុមារ Tarik ​សុំ​ឪពុក​ម្ដាយ​មិន​ចូល​រៀន​ទេ ព្រោះ​ខ្លាច​មិត្ត​រួម​ថ្នាក់​ខ្លាច​ដៃ​របស់​ខ្លួន។ គេ​បាន​​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​តែ​មួយ​កន្លែង និង​តែង​តែ​ទទួល​ពាក្យ​ចំអក​ឡកឡឺយ​ពី​អ្នក​ជិត​ខាង និង​មិត្ត​ភ័ក្ដិ​ជា​បន្ត​បន្ទាប់។

ចាប់​តាំង​ពី​ឪពុក​របស់ Tarik ទទួល​មរណភាព គ្រួសារ​របស់​គេ​មិន​មាន​លទ្ធភាព​​យក Tarik ឲ្យ​ពេទ្យ​ពិនិត្យ​អ្វី​ទេ ប៉ុន្តែ Tarik នៅ​មាន​សុទិដ្ឋិនិយម​​ថា ថ្ងៃ​ណា​មួយ​ខ្លួន​នឹង​ទទួល​បាន​​ព្យាបាល។

កុមារ​ក្រីក្រ​រូប​នេះ​ប្រាប់​ថា "ខ្ញុំ​ចង់​កម្ចាត់​អាការៈ​បែប​នេះ​ឲ្យអស់​​​។ ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ធម្មតា​ដូច​ក្មេង​ដទៃ​ដែល​អាច​ទៅ​សាលា​រៀន និង​រត់​លេង​បាន។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​មាន​ដៃ​ធម្មតា​វិញ"៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី