ក្មេងជាង៦០នាក់ ស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារកើតរឿង គួរឲ្យហួសចិត្ត

  • 2017-08-13 01:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​ក្មេង​ចំនួន ៦០ នាក់​បាន​ស្លាប់​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ខណៈ​ក្រុម​មន្ត្រី​បាន​អះអាង​ចោទ​ប្រកាន់​ថា ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ត្រូវ​បាន​កាត់​ផ្ដាច់​ចោល ដោយសារតែ​មិន​បាន​បង់​ប្រាក់​ថ្លៃ​សេវាកម្ម។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​មន្ត្រី​នៅ​ក្នុង​រដ្ឋ Uttar Pradesh បាន​សារភាព​ថា ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន ពិត​ជា​ត្រូវ​បាន​គេ​កាត់ផ្ដាច់​មែន ប៉ុន្តែ​វា​មិនមែន​ជា​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ក្មេងៗ​ទាំង​នោះ​ស្លាប់​ឡើយ។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា មាន​ការ​ភ័យ​ស្លន់ស្លោ​នៅ​មន្ទីរពេទ្យ ដោយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ក្មេងៗ​ទាំង​នោះ បាន​ខិតខំ​ព្យាយាម​ជួយ​ដោយ​ប្រើប្រាស់​ថង់​ខ្យល់​ដង្ហើម។ គួរ​បញ្ជាក់​ថា ជនរងគ្រោះ​ភាគច្រើន ស្ថិត​នៅ​ក្នុង​បន្ទប់ NICU និង កំពុង​ព្យាបាល​ជំងឺ​រលាក​ខួរក្បាល។

មន្ត្រី​ក្នុង​ស្រុក​ម្នាក់ មាន​ឈ្មោះ​ថា Anil Kumar បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បញ្ហា​រឿង​ទូទាត់ប្រាក់ ជាមួយ​អ្នកផ្គត់ផ្គង់​អុកស៊ីហ្សែន​មែន ប៉ុន្តែ​លោក​បាន​និយាយ​ថា ការ​ស្លាប់​អាច​បណ្ដាល​មក​ពី​មូលហេតុ​ធម្មជាតិ​ប៉ុណ្ណោះ ព្រោះ​តែ​អ្នក​ជំងឺ​ជាច្រើន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី