បង្ហាញ​មុខ​​បុរស​ម្នាក់​នៅ​ពី​ក្រោយ​ ហាង​ថ្មី​​​​តម្លៃ​ ២លាន​ដុល្លារ​ របស់​គង់ សុជាតិ

  • 2017-08-13 05:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ពិធី​ការិនី​អ្នក​នាង គង់ សុជាតិ បាន​​បើក​សម្ពោធ ហាង និង​សាលា​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ​​ថែ​រក្សា​សម្ផស្ស "សុជាតិ​" ​​​តម្លៃ ២លាន​ដុល្លារ​អាមេរិក​ នៅ​ផ្លូវ​ ២៥៨ សង្កាត់​ បឹងកក់ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​។ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​​ភរិយា​លោក​ ជា វិបុល​ ក៏​បាន​បង្ហាញ​មុខ​បុរស​ម្នាក់​​ដែល​ជួយ​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​ការ​បើក​ហាង​ផង​ដែរ​។

គង់ សុជាតិ និងលោកប៉ា​ដែល​ជា​អ្នក​ជួយ​ផ្គត់​ផ្គង់​នៅ​ពី​ក្រោយ​ការ​បើក​ហាង​តម្លៃ​២លាន​ដុល្លារ​អាមេរិក​

អ្នកនាង គង់ សុជាតិ បាន​លើក​ឡើង​ថា​ ការ​បើក​ហាង​កែ​សម្ផស្ស​ថ្មី​​ដែល​មាន​កម្ពស់​ ៧ជាន់​​​នេះ​ មិនមែន​ជា​លុយ​នាង​ និង​ស្វាមី​ទាំង​អស់​នោះ​ទេ​។ ទុន​​នៃ​ការ​បើក​ហាង​មាន​ការ​ចូល​ហ៊ុន​គ្នា​ពី​សំណាក់​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្លួន​ ​ជា​ពិសេស​គឺ​លោក​ប៉ា​​នាង​ផ្ទាល់​តែ​ម្ដង​ជា​អ្នក​ឧបត្ថម្ភ​ នៅ​ពីក្រោយ​ការ​បើក​ហាង​តម្លៃ​ ២ លាន​ដុល្លារ​។

“បាន​ជា​ខ្ញុំ​សាង​សង់​ហាង​កែ​សម្ផស្ស​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ ដោយ​សារ​តែ​មាន​តម្រូវ​ការ របស់​អតិថិជន​​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​​ក្រុម​គ្រួសារ និង​ប្អូន​ៗ​របស់​ខ្ញុំ​ ព្រម​ទាំង​បុគ្គលិក​ទាំង​អស់​ មាន​ការ​ស្រុះ​ស្រួល​គ្នា​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​បើ​ហាង​ និង ​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ថែរក្សា​សម្ផស្ស​មាន​ទ្រង់​ទ្រាយ​ធំ​ ព្រោះ​មាន​ការ​ជួយ​ដើម​ទុន​យ៉ាង​ពី​ប៉ា​ខ្ញុំ​"។ នេះ​បើ​តាម​ គង់ សុជាតិ និយាយ​រៀបរាប់។​​

ពិធី​ការិនី​ចាស់​វស្សា​រូប​នេះ​បន្ត​ថា ការ​បើក​ទី​តាំង​ថ្មី​នៅ​ម្ដុំ​ទួល​គោក​ សាខា​ចាស់​នៅ​ទល់​មុខ​បាក់​ទូក​លែង​ដំណើរ​ការ​តទៅ​ទៀត​ហើយ​ ​ព្រោះ​តែ​ផុត​កុង​ត្រា​ គួប​ផ្សំ​ទី​កន្លែង​ថ្មី​ធ្វើ​រួច​រាល់​ផង​ក៏​ផ្លាស់​មក​កន្លែង​ថ្មី​តែ​ម្ដង​ទៅ​កុំ​ឲ្យ​ពិបាក​ច្រើន៕​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម