បុរស​ចម្លែក​! ពេល​ឃ្លានបាយ ហូប​ចរន្តអគ្គិសនី​កន្លះ​ម៉ោង ឆ្អែត​ល្មម

  • 2017-08-13 07:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ទទួលបាន​រហស្សនាម​ថា “​មនុស្ស​អំពូល​ភ្លើង​” បន្ទាប់ពី​ធ្វើការ​អះអាង​ខុសពី​ធម្មតា​ថា គាត់​អាច​ទទួលទាន​ចរន្តអគ្គិសនី ប្រៀប​បីដូច​ជា​អាហារ​។​

​លោក ណា​រ៉េ​ស កុមារ អាយុ ៤២ ឆ្នាំ​បាន​និយាយថា លោក​អនុញ្ញាតឱ្យ​ចរន្តអគ្គិសនី​រត់​ឆ្លងកាត់​តាមរយៈ​រាងកាយ​របស់គាត់​នៅពេលណា​ដែល​គាត់​ឃ្លានបាយ​ហើយ​មិនមាន​អារម្មណ៍​ឆក់​នោះទេ នៅពេល​ប៉ះ​ខ្សែភ្លើង​មាន​ចរន្ត​។​

​លោក កុមារ មកពី​ទីក្រុង មូស​ហ្សា​ថា​ណាហ្គា (Muzzafarnagar) នៅក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើងបាន​និយាយថា គាត់​គ្រាន់តែ​ដោ​តដៃ​ចូលទៅក្នុង​ចរន្តអគ្គិសនី ហើយ​បន្ទាប់ពី ៣០ នាទី គាត់​ឆ្អែត​មិនបាច់​ស៊ី​បាយ​។​

​មិន​ថា​នេះ​ជាការ​ពិត ឬ ជា​ល្បិច​សៀក​រហស្សកម្ម​នោះទេ លោក កុមារ បាន​និយាយថា​គាត់​រកឃើញ​ទេពកោសល្យ​របស់គាត់​នៅពេលដែល​គាត់​ប៉ះ​ខ្សែ​មាន​ចរន្ត​ដោយ​ចៃដន្យ​នៅ​ថ្ងៃមួយ​នៅ​កន្លែងធ្វើការ ហើយ​ចាប់តាំងពី​ពេល​នោះមក​គាត់​បានក្លាយ​ទៅជា​ឈ្លក់​វង្វេង​នឹង​ស៊ី​ចរន្តអគ្គិសនី​ជំនួស​អាហារ​។​

​គាត់​បង្ហាញ​ពី​ទេពកោសល្យ​របស់គាត់​ដោយ​អនុញ្ញាតឱ្យ​ចរន្តអគ្គិសនី​ឆ្លងកាត់​តាមរយៈ​មាត់​របស់គាត់​ដើម្បី​បំភ្លឺ​អំពូល​ដែល​បានធ្វើឱ្យ​គាត់​មានឈ្មោះ​ហៅ​ក្រៅ​នៅក្នុង​ភូមិ​ថា “​បុរស​អំពូល​ភ្លើង​” តែម្តង​។​

​លោក Kumar បាន​ប្រាប់​សារព័ត៌មាន Cover Asia Press ថា “​ខ្ញុំ​អាច​ប៉ះ​ឧបករណ៍​អគ្គិសនី​ដូចជា​ទូរទស្សន៍ ម៉ាស៊ីន​បោកគក់ ទូទឹកកក និង​អាំង​វឺ​ត​ទ័​រ​ដោយ​ដៃទទេ​ហើយ​វា​មិន​ឆក់​នោះទេ​។ រាល់​ពេលដែល​ខ្ញុំ​មាន​អារម្មណ៍​ឃ្លាន​ហើយ​មិនមាន​ម្ហូបអាហារ​នៅក្នុង​ផ្ទះ ខ្ញុំ​កាន់​ខ្សែភ្លើង​លាត ប្រហែល​កន្លះ​ម៉ោង គឺ​ខ្ញុំ​ឆ្អែត​តែម្តង​។ ខ្ញុំ​ញ៉ាំ​អគ្គិសនី​ដូចជា​ម្ហូបអាហារ​អ៊ីចឹង​”៕

ចុចអាន៖

ប្រភព ៖ rasmeinews

អត្ថបទថ្មី