ក្ដុកក្ដួលរូបភាពនិង​វីដេអូគួរស្រណោះរបស់ Ji Chang Wook លាអ្នកគាំទ្រចូលយោធា

  • 2017-08-14 02:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ជា​ ថ្ងៃ​កំណត់​ដែល​តារា​ប្រុស​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ Ji Chang Wook នឹង​ជើង​ចូល​ខ្លួន​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​ជា​យោធា ដែល​ជា​កិច្ច​ការមួយ​មិន​អាច​ រំលង​បាន​ឡើយ​ក្នុង​នាម​ជាកូន​ប្រុស​ជនជាតិ​កូរ៉េ។

កាល​ពី​ថ្ងៃ​ទី​ ១៣​ខែ​សីហា​ម្សិលមិញ​ គណនី​ Instagram របស់​តារា​ប្រុស​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ កាត់​សក់​របស់ខ្លួន​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ ហាក់​មាន​អារម្មណ៍​អាឡោះអាល័យ​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ​រូប​នេះ​ណាស់។

ទស្សនាវីដេអូ​ខាងក្រោម៖

A post shared by 지창욱 (@jichangwook) on

មិនត្រឹម​តែ​ប៉ុណ្ណោះ​ ខាង​ទស្សនាវដ្ដី​ "Singles” ក៏​បាន​បង្ហោះ​រូបភាព​របស់​ Ji Chang Wook ក្រោយ​ពេល​កាត់សក់​ដែរ​ ដោយ​បាន​សរសេរ​សារ​អម​ជាមួយ​រូប​ភាព​នោះលើ​គណនី​ Instagram ​ថា៖ "ពូក​យើង​សូម​បង្ហាញ​រូបភាព​ តារា​សម្ដែង​ Ji Chang Wook ក្រោយ​កាត់​សក់។​ តើ​សម្រស់​របស់​លោក​ ស្រក់​សង្ហា​យ៉ាង​ណា​ដែរ​ ពេល​សក់​របស់​លោក​កាត់​អស់​បែបនេះ? ពួក​យើង​ នឹង​រង់ចាំ​អ្នក​ (Ji Chang Wook) រហូត​ដល់​ថ្ងៃ​យើង​ជួប​គ្នា​ជា​ថ្មី​ព្រម​ជាមួយ​សុខភាព​ល្អ”។

រូប​ថត​នោះ​បាន​បង្ហាញ​ ឲ្យ​ឃើញ​តារា​ប្រុស​រូប​នេះ​ឈរ​អង្អែល​ក្បាល​ ហាក់​ដូច​ជា​អៀន​ខ្មាស ពេល​ដែល​អស់​សក់។ មួយ​វិញ​ទៀត​នៅ​លើ​រូប​ថត​ ក៏​មាន​ចុះ​ហត្ថលេខា​របស់​ Chang Wook ព្រម​ទាំង​ភ្ជាប់​សំណេរ​ខ្លី​ថា ខ្លួន​នឹង​ត្រឡប់​មក​វិញ​ និង​ព្យាយាម​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ល្អ​បំផុត។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រុស​សង្ហា​ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ស្គាល់​ថា​ជា​ "Dong Hae” ចាប់​ផ្ដើម​ចូល​ធ្វើ​ជា​ទាហាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​សីហា​នេះ​ហើយ។ អ្នក​គាំទ្រ​ទាំង​អស់​នឹង​រង់ចាំ​ដំណើរ​វិល​មក​វិញ​ របស់​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​រូប​នេះ​ ក៏​ដូច​ជា​ផ្ញើ​សារ​ជូន​ពរ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​កុំបីខាន៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី