ដឹង​អត់? អ្នក​ណា​ពូកែ​ផឹក​ស្រា​ជាង​គេ​ក្នុង​ក្រុម​ចម្រៀង Girls' Generation?

  • 2017-08-12 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ Girls' Generation អ្នក​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ថា Sunny ជា​សមាជិក​ម្នាក់​ដែល​ជាប់​ឈ្មោះ​ថា​​ពូកែ​ផឹក​ស្រា​ខ្លាំង​ក្នុង​ក្រុម​​នេះ ប៉ុន្តែ​តាម​ពិត​មិន​មែន​ជា Sunny នោះ​ទេ។

ពេល​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះ​ថា "Happy Together” ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៧​ខែ​សីហា​ ឆ្នាំ ២០១៧ ​ពួក​គេ​បាននិយាយ​គ្នា​ថា​តើ​ អ្នក​ណា​ពូកែ​ផឹក​ស្រា​ជាង​គេ​ ក្នុង​ចំណោម​សមាជិក​ទាំង​អស់?

គ្រប់​គ្នា​គិត​ក្នុង​ចិត្ត​ថា​ប្រហែល​ជា Sunny ហើយ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​ពូកែ​ផឹក​ ប៉ុន្តែ​សមាជិក​ក្រុម​ទាំងអស់​បាន​យល់​ស្រប​ថា​តាម​ពិត​គឺ Yuri ទេ​ដែល​ជា​អ្នក​ពូកែ​ផឹក​ស្រា​ជាង​គេ​នោះ។

ពួក​គេ​បាន​ពន្យល់​ពី​ពេល​មួយ​ ដែល​សមាជិក​ទាំង​អស់​បាន​ងងុយ​គេង​នៅ​លើ​យន្ត​ហោះ​ ប៉ុន្តែ​ Yuri មិន​បាន​គេង​ទេ​បែរ​ជា​អង្គុយ​ផឹក​ស្រា​ក្រហម​រហូត។

Sunny បាន​បញ្ជាក់​ទៀត​ថា​ Yuri ផឹក​ស្រា​ក្រហម​ច្រើន​ខ្លាំង​រហូត​ដល់​បបូរ​មាត់​នាង​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ ហើយ​បំបាក់​សមាជិក​ផ្សេង​ទៀត​ទាំង​អស់​គ្រប់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ផឹក​ស្រា​ជាមួយ​គ្នា៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ