ពិតជាពិសេសមែន! កម្ពុជាមានហ្វូងដំរីធំជាងគេបំផុត នៅអាស៊ី
- 2017-08-14 02:53:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាពិសេសមែន! កម្ពុជាមានហ្វូងដំរីធំជាងគេបំផុត នៅអាស៊ី
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាមានសត្វដំរីច្រើនជាងគេនៅអាស៊ី ដោយផ្អែកលើអង្គការអភិរក្សអន្តរជាតិ (International Conservation ) បានផ្ដិតរូបភាពដំរីកម្ពុជានៅភ្នំក្រវ៉ាញ់ ហើយឃើញមានហ្វូងដំរីជាច្រើនក្បាលកំពុងរស់នៅច្រើនជាងគេ បើធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ី។ នេះបើតាមគេហទំព័រផ្លូវការរបស់ក្រសួងបរិស្ថាន។
តាមប្រភពដដែលបានឱ្យដឹងថា តាមរូបភាពកាំមេរ៉ារបស់អង្គការខាងលើបានបង្ហាញថា ហ្វូងដំរីនៅប្រទេសកម្ពុជា គឺជាហ្វូងដ៏ធំបំផុតនៅអាស៊ីក្នុងរយៈពេល១ទសវត្សរ៍នេះ។
កម្ពុជាមានហ្វូងដំរីច្រើនជាងគេ នៅអាស៊ីនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ២០១៧ ក្នុងខួបលើកទី៦ នៃទិវាដំរីពិភពលោក។ ក្នុងនោះទិវាដំរីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដើម្បីផ្សព្វផ្សាយការយល់ដឹង ការចែករំលែកបទពិសោធន៍ និងផ្ដល់ដំណោះស្រាយសម្រាប់ការថែរក្សា និងការគ្រប់គ្រងដំរីទាំងក្នុងស្រុក និងដំរីព្រៃចេញពីការធ្វើបាប និងការរំលោភបំពាន រួមទាំងការបរបាញ់៕
ទស្សនាវីដេអូថតដោយអង្គការ International Conservation៖
ចុចអាន៖
មកស្គាល់ សត្វស្លាប ៨ប្រភេទជិតផុតពូជលើផែនដី កំពុងសម្ងំរក្សាជីវិតនៅកម្ពុជា
មកមើលទឹកមុខប្លែកៗរបស់សត្វ ហាក់បង្កប់អត្ថន័យតែមនុស្សអាចមើលដឹង