ក្មេងស្រីហ្វីលីពីន ដែលធ្លាប់ច្រៀងជាមួយ Celine Dion សម្រេចកែខ្លួនពីស្រី មកប្រុស
- 2017-08-14 06:56:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីហ្វីលីពីន ដែលធ្លាប់ច្រៀងជាមួយ Celine Dion សម្រេចកែខ្លួនពីស្រី មកប្រុស
ចន្លោះមិនឃើញ
អតីតក្មេងស្រីតូចម្នាក់សំឡេងពីរោះដែលធ្លាប់បានឡើងច្រៀង ចាប់គូជាមួយកំពូលតារាចម្រៀង Celine Dion កាលពីប៉ុន្មានឆ្នាំមុន បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងលើបណ្ដាញអ៊ីនធឺណិតនាពេលថ្មីៗនេះ ក្រោយសម្រេចចិត្តប្ដូររូបរាងពីមនុស្សស្រី មករៀបចំខ្លួនបែបបុរសទៅវិញ។
តារាចម្រៀងហ្វីលីពីនដ៏ល្បីម្នាក់ដែលមហាជនជាច្រើននាក់ស្គាល់ឈ្មោះថា Charice Pempengco បានសម្រេចចិត្តប្ដូរឈ្មោះមកជា "Jake Zyrus” វិញ និងបានប្រកាសជាសាធារណៈពីការផ្លាស់ប្ដូរនេះលើបណ្ដាញសង្គម កាលពីខែមិថុនា ឆ្នាំ ២០១៧ ព្រមទាំងបានអរគុណអ្នកគាំទ្រទាំងអស់ដែលតែងស្រលាញ់ខ្លួន។
My first tweet as Jake. Overwhelmed. Saw all your love comments and I'm so happy. Finally. I love you, everyone and see you soon.
— Jake Zyrus (@jakezyrus) June 20, 2017
ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ កើនឡើងជាលំដាប់ តាមរយៈសំឡេងស្រែកដ៏អស្ចារ្យបំផុតរាល់ពេលច្រៀងម្តងៗ។ ជាពិសេសលោករឹតតែល្បីខ្លាំង ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី "Glee” ដែលជាកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់អាមេរិក។
និយាយពីគម្រោងនាពេលបច្ចុប្បន្នវិញ Jake Zyrus នឹងបង្ហាញខ្លួនក្នុងការប្រគំតន្ត្រី "I Am Jake Zyrus” ដែលជាការប្រគំតន្ត្រីដំបូងបំផុត ជាមួយឈ្មោះថ្មី នៅថ្ងៃទី ០៦ ខែតុលាខាងមុខនេះ។
ជាក់ស្ដែង បើយោងតាមវិបសាយ GMA News Online តារាចម្រៀងរូបនេះ ក៏ធ្លាប់បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរ ដោយបាននិយាយថា៖ "ខ្ញុំមានអារម្មណ៍ស្រងាកចិត្តណាស់ ពេលដែលត្រូវក្លាយខ្លួនជាតារាចម្រៀងស្រី ព្រោះត្រូវស្លៀកសំពត់ ពាក់ស្បែកជើងកែង រៀបចំតុបតែងច្រើនពេក”។ ប៉ុន្តែយ៉ាងណាក្ដី ក៏លោកសប្បាយរីករាយ និងពេញចិត្តនឹងអតីតកាលរបស់លោកដែរ៕
ចុចអាន៖
មហិច្ឆតាចង់បានកូនបន្ថែមទៀតរបស់ ម៉ារីម៉ា និងស្វាមីធំធេងដល់ម្ល៉ឹង
បុរសជប៉ុននេះកំពុងល្បីពេញពិភពលោក ក្រោយបង្ហាញស្ទីលផាត់មុខដូចតារា K-Pop