ទិដ្ឋភាព​ដ៏​រំភើបរបស់​អ្នក​គាំទ្រ​មក​ជុំគ្នាជូនដំណើរ​ Ji Chang Wook ចូលយោធា (វីដេអូ)

  • 2017-08-14 09:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្ងៃ​ដ៏​គួរ​ឲ្យ​ក្ដុកក្ដួល​ និង​ពោរពេញ​ទៅ​ដោយ​ក្ដី​អាឡោះអាល័យ​របស់​អ្នក​គាំទ្រ​ទាំង​អស់​របស់​ តារា​ប្រុស​ Ji Chang Wook នៅ​ពេល​ដែល​តារា​ប្រុស​រូប​នេះ​ត្រូវ​លា​ទៅ​បំពេញ​កាតព្វកិច្ច​ជា​យោធា​ រយៈ​ពេល​ ២​ឆ្នាំ។

ថ្ងៃ​ទី​ ១៤​ ខែ​សីហា​នេះ​ ជា​កាល​កំណត់​ ដែល​តួ​ឯក​ប្រុស​ក្នុង​រឿង​ “Suspicious Partner” លោក​ Ji Chang Wook ត្រូវ​ចូល​ខ្លួន​ក្នុង​ជួរ​យោធា​កូរ៉េ។ ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​ហូរហែ​ ពី​ដំណើរ​របស់​ Chang Wook នៅ​ព្រឹក​នេះ។

តាម​សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា​ ព្រឹកមិញ​ Ji Chang Wook បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មួយ​នៅ​ កងពល​ធំ​ថ្មើរជើង​ទី​ ៣ ដែល​មាន​ទីតាំង​នៅ​ តំបន់​ Cheorwon ខេត្ត​ Gangwon។

អ្វី​ដែល​គួរ​ឲ្យ​រំភើប​ និង​ចងចាំ​មិន​អាច​បំភ្លេច​បាន​ គឺ​នៅ​ពេល​នោះ​សង្កេត​ឃើញ​ថា​មាន​អ្នក​គាំទ្រ​របស់​តារា​ប្រុស​រូប​នេះ​ជា​ច្រើន​មក​ពី​ច្រើន​ប្រទេស​ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​ តាម​ដង​ផ្លូវ​ ដើម្បី​ជូន​ដំណើរ​លោក​ នៅ​មុខ​ច្រក​ទ្វា​នៃ​ទីតាំង​ហ្វឹកហាត់​នោះ។ ចំណែក​តារា​ប្រុស​វ័យ​ ៣០​ឆ្នាំ​រូប​នេះ​ ក៏​បាន​ចេញ​មក​រាក់​ទាក់​អ្នក​គាំទ្រ​ជា​ទី​ស្រឡាញ់​ ព្រម​ទាំង​បណ្ដា​សារព័ត៌មាន​ទាំង​ឡាយ​ដែល​មាន​វត្តមាន​នា​ពេល​នោះ​ដែរ។

វីដេអូ​ពី​ TV Daily

កាន់​តែ​ស្រណោះ​ គឺ​មុន​ពេល​លោក​ចាក​ចេញ​ពី​ទីក្រុង​សេអ៊ូល​ ទៅកាន់​តំបន់​ Cheorwon លោក​ក៏​បាន​បន្សល់​ទុក​សារ​មួយ​ ជូន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ដែរ។ សារ​នោះ​សរសេរ​ថា៖ "គឺ​ខ្ញុំ​ (សើច) អរុណសួស្ដី​អ្នក​ទាំង​អស់​គ្នា! ខ្ញុំ​ត្រូវ​ចេញ​ទៅ​ខេត្ត​ Gangwon ហើយ​ពេល​នេះ។ អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​រីករាយ​ និង​មាន​សុខភាព​ល្អ កុំ​ភ្លេច​ខ្ញុំ ហើយ​អ្នក​ត្រូវ​តែ​រង់ចាំ​ខ្ញុំ​មក​វិញ!!! ខ្ញុំ​នឹង​ត្រឡប់​មកវិញ​ ប្រកប​ដោយ​សុខភាព​ល្អ​!!! អីចឹង​ ខ្ញុំ​ទៅ​ហើយ... ខ្ញុំ​នឹង​ចេញ​សារ​មួយ​ទៀត​ នៅ​ពេល​ខ្ញុំ​ចេញ​មក​វិញ​អំឡោង​ពេល​វិស្សមកាល​ ក្រោយ​រយៈ​ ១០០​ថ្ងៃ!!! ដោយ​ការ​គោរព​បំផុត!!!”។

អ្នក​គាំទ្រ​ទាំង​អស់​នឹង​នៅ​តែ​រង់ចាំ​ ប្រុសសង្ហា​រូបនេះ​រហូត​ដល់​ថ្ងៃ​លោក​ត្រឡប់​មក​វិញ​ ជាពិសេស​ពួកគេ​នឹង​នៅ​តែ​គាំទ្រ​មិន​ឈប់​ឡើយ បើ​ទោះ​បាត់​វត្តមាន​លោក​មួយ​រយៈ​ក៏​ដោយ៕​​ ​

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី