តើការចាប់សំណៅឯកសារ មានប៉ុន្មានដំណាក់កាលមុនបញ្ឈប់ការប្រឡង?
- 2017-08-15 02:14:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការចាប់សំណៅឯកសារ មានប៉ុន្មានដំណាក់កាលមុនបញ្ឈប់ការប្រឡង?
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ការត្រួតពិនិត្យសំណៅឯកសាររបស់បេក្ខជនប្រឡង មានជាច្រើនដំណាក់កាលមុនឈានដល់ការបញ្ឈប់ការប្រឡងរបស់បេក្ខជននោះ។ ខាងក្រោមនេះជាដំណាក់កាលការត្រួតពិនិត្យសំណៅឯកសារ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ៖
១. ការត្រួតពិនិត្យនៅច្រកចូលមណ្ឌលប្រឡង
ថ្លែងកាលពីម្សិលមិញ ក្នុងពិធីជួបជុំជាមួយអ្នកសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា មុនចូលក្នុងមណ្ឌលប្រឡងនឹងមានការត្រួតពិនិត្យរាល់សំណៅឯកសារ ឧបករណ៍អេឡិចត្រូនិកមានដូចជា ម៉ាស៊ីនគិតលេខ នាឡិកាអេឡិចត្រូនិក ជាដើម។ ប្រសិនបើបេក្ខជនមានសំណៅឯកសារ និងឧបករណ៍ហាមឃាត់ទាំងអស់នោះ នឹងត្រូវដកហូត តែមិនទាន់ដល់ការបញ្ឈប់ការប្រឡងទេ។
២. មុនចូលក្នុងបន្ទប់ប្រឡង
មុនចូលដល់បន្ទប់ប្រឡង អនុរក្សនឹងធ្វើការត្រួតពិនិត្យម្ដងទៀត ហើយប្រសិនបើមាននោះអនុរក្សនឹងដកហូតទុក។ ដំណាក់កាលនេះបេក្ខជននៅតែអាចមានសិទ្ធិ ដើម្បីចូលប្រឡងធម្មតា។
៣. មុនពេលគោះជួងចែកវិញ្ញាសា
រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា មុនចែកវិញ្ញាសា អនុរក្សនឹងត្រួតពិនិត្យសារឡើងវិញ នូវរាល់សំណៅឯកសារទាំងឡាយ ដែលបេក្ខជនអាចលាក់ទុក។ ប្រសិនបើមានបេក្ខជនត្រូវប្រគល់ឱ្យអនុរក្ស ហើយបេក្ខជននៅតែមានសិទ្ធិក្នុងការប្រឡង។
៤. ដំណាក់កាលចុងក្រោយ
នៅក្នុងម៉ោងសរសេរវិញ្ញាសា បើសិនបេក្ខជននោះនៅតែមានសំណៅឯកសារលាក់ទុក ហើយត្រូវអនុរក្សចាប់បាន នោះបេក្ខជននឹងត្រូវបានពិន្ទុសូន្យ និងបញ្ឈប់ការប្រឡងទាំងស្រុងតែម្ដង៕
ចុចអាន៖