​មនុស្ស​ភាគ​ច្រើន​​មិន​​ចង់​ចាយ​លុយ​​លើស​​ ១ ​ពាន់​ដុល្លារ​ទិញ​ iPhone 8

  • 2017-08-15 02:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​បាន​ពី​ការ​ស្ទង់មតិ​មួយ​ដែល​បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន​ស្រាវជ្រាវ​លើ​ការ​បណ្ដាក់​ទុន​ Barclays បាន​បង្ហាញ​ទាំង​ដំណឹង​អាក្រក់​ និង​ដំណឹង​ល្អ​សម្រាប់​ Apple ចំពោះ​ iPhone 8។

តាម​លទ្ធផល​របស់​ Barclays ស្ដែង​ឲ្យ​ឃើញ​ថា​មាន​​តែ​ ១១% នៃ​អ្នក​ឆ្លើយ​តប​លើ​ការ​ស្ទង់​មតិ​ប៉ុណ្ណោះ​ដែល​​នឹង​ចំណាយ​លុយ​​លើស​ពី​ ១ ០០០ ដុល្លារ​ លើ​​ iPhone មួយ​គ្រឿង។ ​ដោយ​ឡែក​មាន​មនុស្ស​ភាគ​ច្រើន​ចង់​ចំណាយ​ត្រឹម​ ៥៨២ ដុល្លារ ឬ ៤៨,៥ ដុល្លារ​ ក្នុង​​មួយ​ខែ​សម្រាប់​ការ​បង់​រំលស់​រយៈពេល​ ១២ ខែ។ បន្ថែម​ពី​នេះ​លទ្ធផល​បង្ហាញ​ដែរ​ថា​មាន​អតិជន​ដែល​កំពុង​ប្រើ​ iPhone ត្រឹម​តែ​ ១៨% ប៉ុណ្ណោះ​ដែល​នឹង​ចំណាយ​លើស​ពី​ ១ ០០០ ដុល្លារ​​ ដើម្បី​ទិញ​ iPhone។

នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​ Apple ព្រោះ​ផ្អែក​តាម​របាយការណ៍​ចេញ​ផ្សាយ​កន្លង​ទៅ​លើក​ឡើង​ថា​ iPhone 8 អាច​មាន​តម្លៃ​ចន្លោះ​ពី​ ១ ២០០ ដុល្លារ ទៅ ១ ៤០០ ដុល្លារ​ ឯណោះ។ បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​របស់​ Apple គឺ​ iPhone 7 Plus ដែល​មាន​តម្លៃ​ដល់​ខ្ទង់​ ១ ០០០ ដុល្លារ ប៉ុន្តែ​អាច​លក់​ដាច់​​បាន​ច្រើន​។ ដូច​នេះ​រង់ចាំ​មើល​ជាក់​ស្ដែង​ថា​តើ​ iPhone 8 ដែល​រំពឹង​ថា​នឹង​មាន​តម្លៃ​កប់​ពពក​ អាច​ឲ្យ​អតិថិជន​​រារែក​ទិញ​ ដូច​ការ​ស្ទង់មតិខាងលើ​ឬ​យ៉ាងណា៕

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង