គន្លឹះ​ពេញលេញ​​ថត​វីដេអូ Slo-Motion លើ iPhone ឲ្យ​បាន​ត្រឹមត្រូវ

  • 2017-08-15 03:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Slow-Motion ជា​ប្រភេទ​វីដេអូ​យឺតៗ​ដែល​យើង​និយម​ឃើញ​នៅ​តាម​ខ្សែ​ភាពយន្ត​នៃ​ឈុត​ឆាក​ពិសេស​ណា​មួយ។ ​ថ្ងៃ​នេះ Sabay ណែនាំ​ឲ្យ​ចេះ​ច្បាស់​ពី​គន្លឹះ​ពេញលេញ​ក្នុង​ការ​ថត​វីដេអូ​ប្រភេទ​​នេះ​​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​លើ​ទូរសព្ទ iPhone។​

+វិធី​ថត​វីដេអូ Slo-Mo លើ​ iPhone

  • ចូល​ទៅ​ក្នុង​កម្មវិធី Camera
  • អូស​មក​ស្ដាំ​រហូត​ដល់​ឃើញ​មុខងារ Slo-Mo
  • ផ្ដោត​កាមេរ៉ា​ទៅ​ចំ​កម្មវត្ថុ​ដែល​អ្នក​ត្រូវ​ថត ហើយ​ចាប់​ផ្ដើម​ថត​ដោយ​ចុច​ប៊ូតុង​ពណ៌​ក្រហម (ករណី​បើ​អ្នក​ចង់​ថត​រូបភាព​ណា​មួយ​ អំឡុង​ពេល​ថត​វីដេអូ​សូម​ចុច​លើ​ប៊ូតុង​ពណ៌​ស​មាន​នៅ​ផ្នែក​ខាង​ឆ្វេង)
  • ក្រោយ​ថត​ចាប់ សូម​បញ្ចប់​ដោយ​ចុច​ប៊ូតុង​ពណ៌​ក្រហម​ម្ដង​ទៀត នោះ​វីដេអូ​ Slo-Mo នឹង​លោត​ស្វ័យប្រវត្តិ​ចូល​ទៅ​ក្នុង​​កម្មវិធី Photo របស់​អ្នក។

+វិធី​បើក​មើល​និង​កែច្នៃ​វីដេអូ Slo-Mo លើ iPhone:

  • ចូល​កម្មវិធី Photo > បើក Camera Roll
  • រក​វីដេអូ​ Slo-Mo ដែល​អ្នក​បាន​ថត
  • ចុច​បើក​មើល​ធម្មតា
  • នៅ​ផ្នែក​ខាង​ក្រោម​វីដេអូ​ស្ដាំ​ដៃ​ប៊ូតុង Start/Pause អ្នក​ឃើញ​បន្ទាត់​ត្រេ ៣ ជា​បន្ទាត់​ថេរវេលា​ដែល​អាច​ឲ្យ​យើង​កាត់​វីដេអូ​ពី​ចំណុច​ចាប់​ផ្ដើម​ទៅ​ចំណុច​បញ្ចប់​ណា​មួយ​តាម​ចិត្ត​របស់​អ្នក ​- ត្រង់​កន្លែង​ដែល​មាន​ប្រឡោះ​ធំ ជា​វីដេអូ Slow Motion
  • ក្រៅ​ពី​តំបន់​នៃ​ប្រឡោះ​ធំ​នោះ ប្រភេទ​វីដេអូ​នឹង​ដំណើរការ​ទៅ​ធម្មតា
  • ដើម្បី​ផ្លាស់ប្ដូរ​គ្រាន់​ធ្វើ​ការ​អូស​ឆ្វេង​ស្ដាំ​នៃ​បន្ទាត់​
  • ក្រោយ​កែ​ច្នៃ​ចប់ សូម​ចុច​ Done ជា​ការ​ស្រេច។​

+វិធី​ប្ដូរ​កម្រិត FPS នៃ​វីដេអូ Slo-Mo

កម្រិត FPS (Frame Per Second) ជា​កម្រិត​នៃ​វីដេអូ​យឺត​ដែល​យើង​ថត បើ​ទំហំ​ FPS កាន់​តែ​ខ្ពស់​វីដេអូ​កាន់​តែ​យឺត បើ​ទំហំ FPS កាន់​តែ​ទាប​វីដេអូ​កាន់​តែ​លឿន​ទៅ​តាម​ហ្នឹង​ដែរ។​

  • ចូល​ទៅ​ Settings លើ​ iPhone
  • អូស​មក​ក្រោម រក​ពាក្យ Photo & Camera
  • មើល​ត្រង់​កន្លែង Record Slo-Mo (មាន​តែ​នៅ​លើ​ទូរសព្ទ iPhone 6/6 Plus ឡើង)
  • អ្នក​អាច​ប្ដូរ​នូវ​កម្រិត ឧទាហរណ៍ 120fps ឬ 240fps

បើ​ទោះ​បី​ជា​ការ​ថត​វីដេអូ Slo-Mo ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាង​វីដេអូ​ធម្មតា ប៉ុន្តែ​ទំហំ​ផ្ទុក​នៃ​ការ​ថត​ក៏​ស៊ី​ធំ​ដូច​គ្នា។ បើ​អ្នក​មិន​មាន​អង្គ​ផ្ទុក​ធំ​នោះ​ទេ ក៏​មិន​គួរ​ថត​វីដេអូ​ប្រភេទ​នេះ​ច្រើន​ពេក​ដែរ ខណៈ​ទំហំ 720p HD នៅ​កម្រិត 120fps ស៊ី 230MB ក្នុង​មួយ​នាទី និង 240fps ស៊ី 300MB ក្នុង​មួយ​នាទី។​​

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី