ឋានសួគ៌​ផ្កា​រាប់រយហិចតាដ៏ល្បីល្បាញ​នៅ​កំពង់ស្ពឺ ជិត​ឈូស​ចោល​ជា​ស្ថាពរ​ហើយ

  • 2017-08-15 06:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា​ស្នោ ឫ​ហៅ​ម្យ៉ាង​ទៀត​ថា ផ្កា​ចង្រង​ស្វា​ដ៏​ស្រស់​ស្អាត​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​រាប់​រយ​ហិច​តា ដ៏​ល្បីល្បាញ​នៅ​ខេត្ត​កំពង់ស្ពឺ ​កំពុង​តែ​ឈូស​ចោល​បណ្ដើរៗហើយ យ៉ាង​យូរ​បំផុត​ចុង ខែ​សីហា​នេះ នឹង​ត្រូវ​ឈូស​ចោល​ទាំង​ស្រុង​តែ​ម្ដង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក លីវ សុខគា ជា​អ្នក​រស់​នៅ​ក្បែរ​តំបន់​នោះ ប្រាប់​មក​កាន់​ Sabay។

លោក​ លីវ សុខគា ប្រាប់​ថា​ តាម​ពិត​ទៅ​ផ្កា​ស្នោ​ដ៏​ស្រស់​បំព្រង​នោះ​ គេ​ព្រោះ​ដើម្បី​ទុក​ធ្វើ​ជា​ជី​ដាំ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ដែល​វា​ចេញ​ផ្កា បាន​រំលេច​​ជា​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត ហើយ​កំពុង​ទាក់ទាញ​មនុស្ស​ម្នា​ជា​ច្រើន​ប្រាថ្នា​ទៅ​ដល់​ទី​នោះ។ លោក​ សុខ​គា ប្រាប់​ទៀត​ថា ឥឡូវ​នេះ​គឺ​ដល់​ពេល​ត្រូវ​ឈូស​ចោល ជំនួស​ដោយ​ដំណាំ​អំពៅ​វិញ ចំណែក​ផ្កា​ទាំង​នោះ​នឹង​ក្លាយ​ជា​ជី​ដ៏​មាន​ជីវជាតិ សម្រាប់​ដំណាំ​អំពៅ​។ យ៉ាង​ណា​ក្ដី ផ្កា​ដ៏​ស្រស់​បំព្រង​នេះ​នឹង​មាន​សារ​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ដំណាំ​អំពៅ​ត្រូវ​បាន​ប្រមូល​ផល​រួច​រាល់។

គួរ​ជម្រាប​ជូន​ថា ផ្កា​ស្នោ​កំពុង​រីក​យ៉ាង​ស្គុះស្គាយ​លើ​ផ្ទៃ​ដី​រាប់​ហិចតា​នេះ​ ​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ទឹក​ធ្លាក់​ជ្រាវ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ភូមិ​អូរ​ដារ ឃុំ​អមលាំង ស្រុក​ថ្ពង បាន​ក្លាយ​ជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​អ្នក​ដំណើរ​នានា និង​មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម