iOS 11 Beta 6 មាន​អីថ្មី​ខ្លះ បាន​ទាក់ចិត្ត​អ្នក​គ្រប់គ្នា?

  • 2017-08-16 01:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ដាក់​បង្ហាញ​កំណែ​សាកល្បង​ជំនាន់​ទី ៦ នៃ iOS 11 ទៅ​កាន់ Developer។​ កំណែ​ក្រោយ​នេះ ​ឃើញ​មាន​​ការ​ផ្លាស់ប្ដូរ​ធំៗ​រួម​មាន ផ្ទាំង​កម្មវិធី App Store មាន​ការ​រចនា​ថ្មី កាន់​តែ​ស្រស់​ស្អាត និង​ផ្ទាំង​កម្មវិធី Map ប្ដូរ​ទៅ​ជា​គំនូស​ទីតាំង​នៃ​ការិយាល័យ​កណ្ដាល​ Apple ថ្មី​វិញ។

មុខងារ Auto Brightness ត្រូវ​បាន​ដក​ចេញ​ពី​ក្នុង​ Display Settings ដោយ​រុញ​បញ្ចូល​ទៅ​ក្នុង​មុខងារ Accessibility វិញ ដែល​​រាង​រញ៉េរញ៉ៃ​បន្តិច ប៉ុន្តែ​គេ​ជឿជាក់​ការ​បំពាក់​អេក្រង់ OLED នឹង​មាន​បច្ចេកវិទ្យា​អ្វី​ម្យ៉ាង អាច​សម្រប​នឹង​មុខងារ​ស្ថិរភាព​ពន្លឺ​នេះ​កាន់​តែ​ងាយស្រួល។ ក្រៅ​ពី​នោះ​សម្រាប់​រូប​ត្រី​រស់រវើក (Live Wallpaper) ត្រូវ​បាន​ដក​ចេញ ប៉ុន្តែ​មាន​ការ​វិវត្ត​នូវ​មុខងារ AirPlay និង​ភាព​រស់រវើក​នៃ​ការ​ Connect ជាមួយ​ AirPods។

បន្ទាប់​ពី Beta 6 ជា​ធម្មតា​នឹង​ឈាន​ដល់​ជំនាន់ Gold Master ដែល​អាច​ចាប់​ផ្ដើម​នៅ​អំឡុង​ចុង​ខែ​សីហា​នេះ មុន​ឈាន​ចូល​ដល់​ជំនាន់​ផ្លូវការ ជាមួយ​ការ​ដាក់​បង្ហាញ iPhone 8។​

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម