ពិន្ទុ​វាយ​តម្លៃ Galaxy Note 8 នៅ​មិន​អាច​ផ្ដួល iPhone 7 Plus

  • 2017-08-17 01:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​លទ្ធផល​ពិន្ទុ​វាយ​តម្លៃ​លក្ខណៈ​សម្បត្តិ​គ្រឿង​ពី AnTuTu បាន​បង្ហាញ​ថា Galaxy Note 8 ដែល​មាន​កំណែ​លេខ​ម៉ាស៊ីន SM-N9500 ទទួល​បាន ១៧៩,000 ពិន្ទុ ទាប​ជាង Galaxy S8 ដែល​មាន​ដល់ ២០៥,២៨២ ពិន្ទុ ដែល​អាច​យក​ឈ្នះ​លើ iPhone 7 មាន ១៧៣,៥៧៥ ពិន្ទុ ប៉ុន្តែ​ចាញ់ iPhone 7 Plus ដែល​មាន​ដល់ ១៨១,៨០៧ ពិន្ទុ។​

ការ​វាយ​តម្លៃ​នេះ​​ប្រហែល​គ្នា​ទៅ​នឹង​របាយការណ៍​ចេញ​ពី Geekbench កាល​ពី​ថ្ងៃ​មុន ដែល​ថា Note 8 មាន​ពិន្ទុ​ទាប​ជាង S8។​ លក្ខណៈ​សម្បត្តិ​គ្រឿង​របស់ Note 8 ចេញ​ពី AnTuTu រួម​មាន​បន្ទះ​ឈីប Snapdragon 835 របស់ Qualcomm, ទំហំ RAM 6GB, កាមេរ៉ា​ក្រោយ 12MP/ខាង​មុខ 8MP, កម្រិត​បង្ហាញ​អេក្រង់ 1080x2220 ភីកសែល​និង​ដំណើរការ​លើ Android 7.1.1។​

បញ្ជាក់​ថា​វត្តមាន​ Galaxy Note 8 នឹង​ត្រូវ​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ថ្ងៃ​ទី ២៣ សីហា​ខាង​មុខ​នេះ ហើយ​តម្លៃ​រំពឹង​ទុក​​អាច​ឡើង​ដល់​ខ្ទង់ ១ ពាន់​ដុល្លារ​ប្រហាក់ប្រហែល iPhone 8 ដែរ។

ប្រភព៖ Bgr   ប្រែសម្រួល៖ កៅ រក្សា