Facebook អាប់ដែត​ថ្មី​​អាច​​ថត​រូប GIF មាន​​អ្នក​ចេះ​ប្រើ​គ្រប់​គ្នា​នៅ?

  • 2017-08-17 01:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ទើប​តែ​បញ្ចូល​​មុខងារ​ថ្មី​មួយ​ដែល​មាន​សមត្ថភាព​បង្កើត​រូបភាព GIF និង​បន្ថែម Filters អំឡុង​ពេល​ Live វីដេអូ។​ ជឿជាក់​ថា​ប្រិយមិត្ត​មួយ​ចំនួន​អាច​មិន​ទាន់​ចេះ​ពី​ការ​ប្រើប្រាស់​មុខងារ​ថ្មី​​នេះ​នៅ​ឡើយ។ Sabay បង្ហាញ​អំពី​គន្លឹះ​ថ្មី និង​សាមញ្ញ​បំផុត​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា។​

  • ដំបូង​ត្រូវ Update កម្មវិធី Facebook ទៅ​កាន់​ជំនាន់​ក្រោយ​បង្អស់​សិនន
  • ចូល​ទៅ​កាន់​មុខងារ​កាមេរ៉ា ដោយ​អូស​ផ្នែក​អេក្រង់​នៃ​កម្មវិធី​មក​ខាង​ស្តាំ
  • ត្រង់​ផ្នែក​ខាង​លើ​បង្អស់​វា​នឹង​បង្ហាញ​ជម្រើស​ថត​បែប Normal, GIF និង Live (សូម​ធ្វើ​ការ​ជ្រើសរើស​ដោយ​ខ្លួន​ឯង)
  • GIF ជា​មុខងារ​ដែល​អ្នក​អាច​ថត​រូបភាព​បែប​រស់​រវើក​រយៈ​ពេល ២ វិនាទី
  • ត្រង់​កន្លែង Live ឥឡូវ​នេះ​អ្នក​អាច​ថែម Filter ឡូយៗ​ដូច​ជា​រូប Justice League ជា​ដើម អំឡុង​ពេល​ផ្សាយ​ផ្ទាល់។

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់

ប្រភព៖ CNBC   ប្រែសម្រួល៖ កៅ រក្សា