បង្ហាញ​មុខ​អតីត​មិត្ត​ប្រុស​ទាំង​៥ របស់​កំពូល​តារា​ស្រី​ឆ្នើម Aum Patchrapa

  • 2017-08-17 03:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្តែង​ស្រី​ប្រចាំ​ប្រទេសថៃ Aum Patchrapa មិន​ត្រឹម​តែ​ស្រស់​ស្អាត តែ​ថែម​ទាំង​មានទ្រព្យ​ស្តុកស្តម្ភ​ទៀត។ មក​ដល់​ពេល​នេះ​តារា​ដែល​​ទទួលពាន «តារា​ស្រី​ឆ្នើម ឆ្នាំ២០១៧» រូប​នេះ មាន​វ័យ ៣៨​ឆ្នាំហើយ​ តែ​មិន​មាន​លេច​ឮ​ដំណឹង​រៀបការ​ទាល់​តែ​សោះ។

ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​មុខ​អតីតមិត្ត​ប្រុស​ទាំង​៥នាក់​របស់​តារា​សម្តែង​ស្រីរូប​នេះ៖

១. Navin Tar

Aum Patchrapa បាន​ទាក់​ទង​ជាមួយ Navin Tar នៅ​ពេល​នាង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង។ អំឡុង​ពេល​នោះ​នាង​គឺ​ជា​តារា​សម្តែង​ថ្មី មិន​ទាន់​មានកេរ្តិ៍ឈ្មោះ​​ដូច​បច្ចុប្បន្ន​ឡើយ ប៉ុន្តែ Navin Tar គឺ​ជា​កំពូល​តារា​ល្បី​ក្នុង​ប្រទេស។

២. Paopol Thephasdin

បន្ទាប់​ពី​បាន​ចូល​សម្តែង​ក្នុង​រឿង "Face” ជាមួយ Paopol Thephasdin អ្នក​ទាំងពីរ​ក៏​ចាប់​ផ្តើមស្រលាញ់​គ្នា ប៉ុន្តែ​បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​៣ឆ្នាំ ពួកគេ​ក៏​បាន​បែក​គ្នា​វិញ។

៣.Todd

ថ្វីបើ​មិត្ត​ប្រុស​ទី៣​របស់ Aum Patchrapa ក្មេង​ជាង​នាង​ដល់​ទៅ​៧ឆ្នាំ ប៉ុន្តែ​ពួកគេ​បាន​ទាក់​ទង​គ្នា​ដល់​ទៅ​៥ឆ្នាំ ទម្រាំ​បែក​គ្នា។

៤. Note Wiset

បន្ទាប់​ពី​បែក​​​មិត្ត​ប្រុស​វ័យក្មេង Todd នាង​បាន​ទាក់​ទងជាមួយNote Wiset បាន​៣​ឆ្នាំ ក៏​បែកគ្នា​ទៀត។

៥. Amp Pithan

មិត្ត​ប្រុសទី​៥​របស់ Aum Patchrapa គឺ​លោកAmp Pithan ដែល​ជា​អ្នក​ជំនួញ​វ័យ​ក្មេង ។ អ្នក​ទាំងពីរ​បាន​ទាក់​ទង​គ្នា​យ៉ាងផ្អែម​ល្អែម​ដល់​ទៅ​៤ឆ្នាំ ទី​បញ្ចប់​នៅ​តែ​បែក​គ្នា។

ប្រភព៖ http://bkk.today   ប្រែ​សម្រួល៖ ដេត ធន្នី