តារា​ស្រី​ K-Pop មាន​សម្រស់​​ស្អាត​ តែ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍!

  • 2017-08-17 03:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ក្នុង​វិស័យ​ K-Pop ជា​ពិសេស​គឺ​ក្រុម​ចម្រៀង​តែ​ម្ដង​ គឺ​​សមាជិក​ក្រុម​ទាំង​អស់​​ពិបាក​​ទទួល​បាន​នូវ​ប្រជាប្រិយភាពណាស់​។

ដោយ​សារ​តែ​សមាជិក​ច្រើន​ អ៊ីចឹង​ហើយ​​​ទើប​ពេល​ខ្លះ​​អ្នក​គាំទ្រ​ពេញ​ចិត្ត​តារា​ៗ ដែល​មានសមត្ថភាពលេច​ធ្លោ​ជាង​គេប៉ុណ្ណោះ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជាមួយ​សម្រស់​របស់​សមាជិក​ទាំង​អស់​វិញ​​ គឺ​សមាជិក​មិន​សូវ​ល្បី​ខ្លះ​ចង់​ស្អាត​ជាង​សមាជិក​ដែល​ល្បី​នោះ​ទៅ​ទៀត។

តោះ! អីចឹង​មក​ស្គាល់​ពួក​គេ​ទាំង​អស់​គ្នា!

Seohyun (SNSD)

​​នៅ​ក្នុង​ក្រុម​ SNSD គេ​សង្កេត​ឃើញ​ថា Yoona, Taeyeon ឬ Tiffany គឺ​ជា​សមាជិក​ដែល​មាន​ប្រជាប្រិយ​បំផុត។ Seohyun គឺ​ជា​សមាជិក​ម្នាក់​ដែល​ស្រស់​ស្អាត​ខ្លាំង​ តែប្រជាប្រិយភាពមិនទាន់ខ្លាំងនៅឡើយទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នាង​ក៏​នៅ​តែ​ជា​សមាជិក​ដ៏​សំខាន់​បំផុត​ម្នាក់​ប្រចាំ​ក្រុម​​។

Rose (BLACKPINK)

បើ​គិត​ពី​ក្រុម​ BLACKPINK វិញ Jennie ពេល​នេះ​គឺ​ជា​សមាជិក​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ ហើយ​ Jisoo ក៏​ល្បី​ខ្លាំង​ដោយ​សារ​តែ​សម្រស់​ដ៏​ស្អាត​របស់​នាង ចំណែក​ឯ​ Lisa វិញ​ក៏​ទទួល​បាន​ការ​កត់​សម្គាល់​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​បរទេស​។ Rose មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សមាជិក​ក្រុម ប៉ុន្តែ​ Rose មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ប៉ុណ្ណោះ​ទេ​ នាង​ក៏​​ច្រៀង​​ពីរោះ​មិន​ធម្មតា។

Chaeyoung (TWICE)

Tzuyu, Sana និង Nayeon គឺ​ជា​សមាជិក​បី​រូប​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​គេ។ ក្រៅ​ពី​នេះ​សមាជិក​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដោយ​សកម្មភាព​ផ្សេង​ៗ​ លើក​លែង​តែ​ Chaeyoung ដែល​មិន​សូវ​មាន​ការ​ទទួល​ស្គាល់​ពី​អ្នក​គាំទ្រ។ ក៏​ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​សម្រស់​ និង​សមត្ថភាព​នាង​វិញ Chaeyoung គួរ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​នេះ។

​​Chorong (A Pink)

Chorong ត្រូវ​បាន​គេ​កំណត់​ថា​ជា​សមាជិក​ស្អាត​ជាង​គេ​ប្រចាំ​ក្រុម A Pink ប៉ុន្តែ​នាង​បែរ​ជា​មិន​សូវ​ល្បី​ខ្លាំង​ក្នុង​ក្រុម​ទៅ​វិញ។ សមាជិក​ដែល​ល្បី​​ជាង​គេ​គឺ​ប្រាកដ​ជា Naeun។

Fei (Miss A)

Suzy ល្បី​ខ្លាំង​ពេក​រហូត​ដល់​ថ្នាក់​បាំង​ជិត​ប្រជាប្រិយ​ភាព​របស់​សមាជិក​ទាំង​អស់​របស់​ក្រុម​ចម្រៀង​ Miss A។ អ្នក​គាំទ្រ​ K-Pop ខ្លះ​បាន​និយាយ​ថា​ពួកគេ​ស្គាល់​តែ Suzy ម្នាក់​ប៉ុណ្ណោះ​ក្នុង​ក្រុម​ចម្រៀង​នេះ​។ ទោះ​បី​ជា Fei មាន​សម្រស់​មិន​ចាញ់ Suzy ក៏​ដោយ​តែនាងនៅតែ​មិន​​ទទួលបានការ​ចាប់​អារម្មណ៍​ខ្លាំង។

Mina (AOA)

Mina គឺ​ជា​សមាជិក​ម្នាក់​ដែល​មាន​សម្រស់​ស្អាត​ជាងគេ​ប្រចាំ​ក្រុម AOA ទោះ​បី​ជា​សមាជិក​ដែល​ល្បី​ជាង​គេ​គឺ Seolhyun ក៏​ដោយ។​ Mina មាន​ប្រភព​មក​ពី Ulzzang ដែល​ជា​ឈ្មោះ​សម្រាប់​នារី​ស្អាត​ៗ​នៅ​កូរ៉េ​ ប៉ុន្ដែ​បន្ទាប់​ពី​នាង​ចូល​ក្នុង​ក្រុម AOA មក​ នាង​ហាក់​ដូច​ជា​បាត់​បង់​ប្រជាប្រិយ​ខ្លះៗ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង។

ចុច​អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម