មហាអំណាចចិន និងរុស្ស៊ី ចេញមុខ​ព្រមាន​ប្រើកម្លាំងទ័ព​ប្រឆាំង​កូរ៉េខាងជើងហើយ

  • 2017-08-17 04:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​វិវឌ្ឍ​ផ្នែក​នយោបាយ​ថ្មី និង​សំខាន់​មួយ​ទៀត​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ ដោយ​មហាយក្ស​ចិន និង​រុស្ស៊ី​ចេញ​មុខ​ប្រើ​កម្លាំង​ទ័ព​ប្រឆាំង​កូរ៉េខាងជើង បើ​ភាព​តាន​តឹង​មិន​អាច​ដោះ​ស្រាយ​បាន។

ប្រធានាធិបតី​ចិន ជិនពីង និង​​ប្រធានាធិបតី​រុស្ស៊ី ពូទីន អម​​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov កាល​ប្រជុំនៅទីក្រុង​មូស្គូ. រូបភាព​ផ្ដល់​សិទ្ធិ​ដោយ Reuter

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន Wang Yi ​បាន​អះអាង​នៅ​ថ្ងៃ​អង្គារ​ថា គ្មាន​នរណា​ម្នាក់​អនុញ្ញាត​ឲ្យ​ក្រឡុក​ភាព​​តាន​តឹង​នៅ​ពី​មុខ​ចិន និង​រុស្ស៊ី​បាន​ទេ និង​អំពាវ​នាវ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​​ក្នុង​ឧបទ្វីប​កូរ៉េ។

លោក Wang ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ ក្នុង​អំឡុង​ពេល​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov។ លោក​ទាំង​ពីរ​​បាន​ពិភាក្សា​រក​ច្រក​ចេញ​បញ្ហា​ប្រឈម​មុខ​​ដាក់​គ្នា​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​យល់​ឃើញ​ថា ភាព​គឃ្លើន និង​ការ​គំរាម​កំហែង​កម្លាំង​​យោធា​ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន។

កិច្ច​សន្ទនា​កម្រិត​ខ្ពស់​បាន​ធ្វើ​ឡើង​ចំ​ពេល​កើត​មាន​ភាព​តាន​តឹង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋ​អាមេរិក រហូត​បង្កើត​ឲ្យ​មាន​សម​យុទ្ធ​យោធា​មួយ​​ទៀត​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី ២១​សីហា​ខាង​មុខ។ គម្រោង​នេះ​​បាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ប្រតិកម្ម​ធ្ងន់​ៗ ថែម​ទាំង​​គំរាម​បាញ់​មីស៊ីល​អន្តរទ្វីប​ទៅ​ដល់​តំបន់​ក្បែរ​កោះ Guam ដែល​ជា​មូលដ្ឋានទ័ព​អាមេរិក​ទៀត​ផង។

យោង​ទៅ​តាម​រដ្ឋមន្ត្រី​រុស្ស៊ី​ខាង​លើ​អះអាង​ថា ​ស្ថាន​ភាព​នៅ​ឧបទ្វីប​កូរ៉េ​អាច​ឡើង​កម្ដៅ​ម្ដង​ទៀត ព្រោះ​តែ​សម​យុទ្ធ​យោធា​រួម​របស់​កូរ៉េ​ខាង​ត្បូង។ រដ្ឋ​មន្ត្រី​ទាំង ២​រូប បាន​គូស​បញ្ជាក់​ថា អាមេរិក និង​កូរ៉េខាងជើង ​គួរ​បញ្ឈប់​ការ​គំរាម​គ្នា​តាម​រយៈ​វោហារសាស្ត្រ​ និង​សកម្ម​​ឌឺដង​នានា​ ដើម្បី​បន្ថយ​ភាព​តាន​តឹង។

​អំឡុង​ពេល​​សន្និសីទ​កាសែត​ថ្មី​ៗ​នេះ ​កូរ៉េខាងជើង​បាន​ប្រកាស​ផ្អាក​ការ​គំរាម​របស់​ខ្លួន ដោយ​និយាយ​ថា ​ខ្លួន​រង់​ចាំ​វាយ​តម្លៃ​មើល​ការ​ប្រព្រឹត្ត​ឆ្កួត​ៗ​របស់​​អាមេរិក​ទៀត មុន​ពេល​សម្រេច​ត្រូវ​បាញ់​ ឬ​អត់។ ប៉ុន្តែ​យ៉ាង​ណា​ ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Rex Tillerson ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា អាមេរិក​នៅតែ​​ស្វាគមន៍​ការ​ចរចា​ជា​មួយ​កូរ៉េខាងជើង​ជា​និច្ច៕

មីស៊ីល​កូរ៉េខាងជើង Hwasong-12 ដែល​អះអាង​ថា​ចង់បាញ់​ទៅ កោះ​Guam

ចុចអាន៖

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី