Note 8 ប្រកាស​ចេញ​អាទិត្យ​ក្រោយ​ តែ​រូបរាង​ពិត​លេច​ចេញ​មុន​បាត់​

  • 2017-08-18 01:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ​ Galaxy Note 8 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ។ ប៉ុន្តែ​ពេល​នេះ​មាន​ការ​លេច​ចេញ​រូបរាង​ពិត​ប្រាកដ​របស់​ស្មាតហ្វូន​កំពូល​នេះ​មុន​បាត់​ទៅ​ហើយ។

រូបភាព​ដែល​ចេញ​ផ្សាយ​បាន​បង្ហាញ​ពី​គ្រប់​ជ្រុង​នៃ​ Galaxy Note 8 រួម​មាន​ផ្នែក​ខាង​មុខ, ខាង​ក្រោយ​ និង​ផ្នែក​ចំហៀង​ទៀត​ផង។ ទស្សនា​រូបភាព​ខាង​ក្រោម ៖

អំពី​លក្ខណៈ​សម្បត្តិ​របស់​ Note 8 ​ ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ខ្លះៗ​ហើយ​ថា​វា​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​ក្រោយ​, ប្រើ​បន្ទះ​ឈីប​ Snapdragon 835 និង​ Exynos 8895, RAM ទំហំ​ ៦ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB អាច​បន្ថែម​ទំហំ​បាន​ជា​ដើម។ រង់​ចាំ​តាមដាន​ទាំង​អស់​គ្នា​ពី​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ Note 8 ដែល​បង្ហាញ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​សីហា​ខាង​មុខ៕​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី