Apple​ ​មិន​ចង់​ឲ្យ​អ្នក​កំណត់​ពន្លឺ​អេក្រង់​ដោយ​ខ្លួន​ឯង​ ​លើ​ ​iOS 11 Beta 6​ ​នោះ​ទេ

  • 2017-08-18 01:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំណែទម្រង់​ថ្មី​ ​iOS 11 Beta​ ​ជំនាន់​ទី​ ​៦​ ​របស់​ ​Apple​ ​គឺ​មាន​ការ​កែប្រែ​ក្រាហ្វិច​ប្រសើរជាង​មុន​ ​ហើយ​ជា​ពិសេស​មាន​ ​Logo​ ​នៃ​កម្មវិធី​នានា​ប្លែក​ៗ​ ​ពិសេស​ៗ​ជា​ជំនាន់​មុន​ៗ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ស្រងាក​ចិត្ត​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ ​គឺ​ពួក​គេ​មិន​ងាយ​អាច​កំណត់​កម្រិត​ពន្លឺ​អេក្រង់​ ​(Brightness)​ ​បាន​ងាយ​ស្រួល​ដូច​មុន​ ​ដោយ​គ្រាន់​អូស​ ​Automatic brightness​ ​បើក​ ​និង​បិទ​នៅ​ខាង​ស្ដាំ​ ​ពី​ផ្នែក​ ​Display & Brightness​ ​នៃ​ ​Settings​ ​ជា​ការ​ស្រេច។ ចំពោះ​ការ​ផ្លាស់ប្ដូរ​កម្រិត​ពន្លឺ​ក្នុង​ ​iOS 11 Beta 6​ ​ត្រូវ​ចូល​ទៅ​កាន់​ ​General > Accessibility > Display Accommodations​ ​ដែល​ជា​កន្លែង​មនុស្ស​មួយ​ចំនួន​មិន​សូវ​ចូល​ទៅ​ដល់​ ​និង​ប្រើប្រាស់​។

iOS​ ​ជំនាន់​ថ្មី​របស់​ ​Apple​ ​សម្រាប់​ ​Auto-brightness​ ​អាច​បត់​បែន​បាន​មួយ​ចំនួន​។ វា​ស្រដៀង​នឹង​ Adaptive brightness​ ​នៅ​លើ​ ​Android​ ​ដែល​អ្នក​នៅ​តែ​អាច​អូស​សម្រាប់​ ​Brightness​ ​ប៉ុន្តែ​ជំនួស​ការ​កំណត់​ ​Fixed brightness​ ​ដែល​វា​បង្កើត​នៅ​ចន្លោះ​ប្រហាក់ប្រហែល​សម្រាប់​ ​Brightness។ ប្រសិន​បើ​អ្នក​កំណត់​ ​Brightness​ ​ទាប​ ​អេក្រង់​នឹង​នៅ​តែ​ភ្លឺ​ពេល​អ្នក​ដើរ​ចេញ​ក្រៅ​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ ប៉ុន្តែ​ពេល​ខ្លះ​ ​Auto brightness​ ​អាច​កំណត់​ខុស​ និង​ការ​កែប្រែ​ ​Brightness​ ​អាច​មាន​ភាព​រំខាន​សម្រាប់​សកម្មភាព​មួយ​ចំនួន​ ​ដូចជា​ការ​មើល​រឿង​រយៈពេល​វែង​ជា​ដើម​។

សម្រាប់​មនុស្ស​ភាគច្រើន​ ​Auto-brightness​ ​មាន​ដំណើរការ​ល្អ​ហើយ​ ​ប៉ុន្តែ​កម្រិត​ដែល​កែប្រែ​រវាង​ Auto​ ​និង​ ​Manual brightness​ ​អាស្រ័យ​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ ​ហើយ​ដូចជា​គ្មាន​ហេតុផល​ណា​មួយ​ដែល​រុញ​វា​ទៅ​កាន់​ ​Menu​ ​ផ្សេង​នោះ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ thenextweb   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី