តួស្រីក្នុង​រឿង​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ" មាន​រឿងអស្ចារ្យច្រើនក្នុង​ជីវិត​ថ្នាក់​ហ្នឹង?

  • 2017-08-18 04:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ថៃ​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ” របស់​ប៉ុស្តិ៍​លេខ​ ៣​ថៃ​ កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ ទាំង​តួ​ឯក​ និង​តួ​រង​ សុទ្ធ​តែ​ត្រូវ​ទស្សនិកជន​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​ ព្រម​ទាំង​អួត​សរសើរ​ពី​សម្រស់​របស់​ពួកគេ​គ្រប់​គ្នា។

ក្នុង​ចំណោម​តួ​ទាំងអស់​ ប្រិយមិត្ត​ប្រាកដ​ជា​ចាប់​អារម្មណ៍​ចំពោះ​ តួ​ស្រី​ "ជីអ៊ឺន" ដែល​សម្ដែង​ជា​មិត្ត​ជិតស្និទ្ធ​របស់​តួ​ស្រី​ "នុកយុង" សម្ដែង​ដោយ​ Ice Preechaya។ ក្នុង​រឿង​ តួ​ស្រី​ដែល​មាន​ឈ្មោះ​ពិត​ Seo Ji Yeon នេះ​តែង​បង្ហើរ​ឃ្លា​ជា​ភាសា​កូរ៉េ​ លាយ​ឡំ​ជាមួយ​ភាសា​ថៃ។ សម្ដី​សំដៅ​របស់​នាង​ ដូចជា​ស្ទាត់​ណាស់​ ហើយ​និយាយ​គ្មាន​កន្លែង​ឆ្គង​ឡើយ​ប្រៀប​ដូច​ជនជាតិ​កូរ៉េ​ពិតៗ។

ការ​ពិត​ត្រូវ​បាន​បង្ហាញ​ គឺ​ថា​ តារា​ស្រី​ Seo Ji Yeon ជា​កូន​ថៃ​កាត់​កូរ៉េ​ ហើយ​ឃើញ​រូប​សម្រស់​វ័យ​ក្មេង​ក៏​ពិត​មែន​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ​ នាងមាន​អាយុ​ ៣០​ឆ្នាំ​ទៅ​ហើយ។ ក្រៅ​ពី​មាន​អាជីព​ជា​តារា​សម្ដែង​ នាង​ក៏​ជា​អ្នក​ចម្រៀង​ និង​តារា​ម៉ូដែល​ម្នាក់​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ថៃ​ផងដែរ។

Ji Yeon ចាប់​ផ្ដើម​ចូល​សិល្បៈ​ដំបូង​ ក្នុង​ឆ្នាំ​ ២០០៩​ មក​ទល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​ជិត​ ១០​ឆ្នាំ​ហើយ។ សមត្ថភាព​កាន់​តែ​ពិសេស​របស់​នាង​ គឺ​ក្រៅ​ពី​ភាសា​កូរ៉េ​ ថៃ​ នាង​ក៏​អាច​និយាយ​ភាសា​អង់គ្លេស​ និង​ជប៉ុន​បាន​យ៉ាង​ស្ទាត់​ជំនាញទៀត​ផង៕

ចុចអាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី