ឃើញឈុត​ក្នុង​រឿង​ល្អសើចប៉ុណ្ណឹង ​ទម្រាំ​ឈុតក្រៅឆាក​ទៀតគឺថាសើចរឹងពោះហ្មង (វីដេអូ)

  • 2017-08-17 04:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ​” កំពុង​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ ពី​សំណាក់​ទស្សនិកជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។

សាច់​រឿង​កាន់​តែ​មើល​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​រឹត​តែ​ជក់​ចិត្ត​ចង់​តាមដាន​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ មិន​ចេញ​ជិនណាយ។ ជាពិសេស​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ នៅ​ពេល​ដែល​ តួ​ឯក​ប្រុស​ស្រី​ទាំង​ ២ គឺ​ Nadech (មេកងរ៉ាមីន) និង​ Yaya (ស្រីស្អាត ផេត្រា) ប្ដូរ​ចរិត​សម្ដែង​ ដោយ​ តួ​ប្រុស​ត្រូវ​សម្ដែង​ជា​មនុស្ស​ស្រី​ ខណៈ​តួ​ស្រី​ត្រូវ​ដើរ​តួ​ជា​មនុស្ស​ប្រុស​អង់អាច។

ក្នុង​សប្ដាហ៍​ថ្មី​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ផ្ទុះ​សំណើច​ខ្លាំង​ណាស់​ គ្រប់​ឈុត​ គ្រប់​ឆាក​ ប៉ុន្តែ​ក្នុង​ចំណោម​ឈុត​ឆាក​កំប្លែង​ទាំង​នោះ​មាន​ ឈុត​មួយ​ដែល​ទស្សនិកជន​ភាគ​ច្រើន​គាំទ្រ​ថា​ល្អ​មើល​ជាងគេ​ប្រចាំ​សប្ដាហ៍​ គឺ​នៅ​ពេល​ តួ​ស្រី​ត្រូវ​វិញ្ញាណ​តួ​ប្រុស​សណ្ឋិត​ ចាប់​រំលោភ​តួ​ប្រុស​ដែល​កំពុង​ស្លៀក​ឈុត​គេង​ពណ៌​ក្រហម​សិចស៊ី​បញ្ចេញ​សាច់។ សកម្មភាព​ប្រតាយប្រតប់​គ្នា​ពេល​នោះ​ អ្នក​គាំទ្រ​ភាគ​ច្រើន​សើច​ស្ទើរ​រឹត​ពោះ​ បិទ​មាត់​មិន​ជិត​ទេ។

ដោយឡែក​នៅ​ពី​ក្រោយ​ ឈុត​ដ៏​ពិសេស​មួយ​នេះ​ តួ​សម្ដែង​ទាំង​ ២​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ ទម្រាំ​ត្រូវ​ ១ប្លង់ៗ មិនមែន​ថត​ម្ដង​បាន​នោះ​ទេ៕

ដូចនេះ​សូម​ទស្សនា​ឈុត​ក្រៅ​ឆាក​ នៃ​វគ្គ​មួយ​នេះ​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី