មាន​តែ​ស្មាតហ្វូន​ ​ក៏​អាច​ល្បី​ពេញ​ ​Facebook​

  • 2017-08-18 07:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​មាតិកា​នានា​សម្រាប់​បង្ហោះ​លើ​បណ្តាញ​សង្គម​ដូច​ជា​ ​Instagram​ ​និង​ ​Facebook​ ​នោះ​ ​គឺ​ជា​រឿង​ងាយ​ស្រួល។ ប៉ុន្តែ​ការ​បង្កើត​មាតិកា​ដែល​ធ្វើ​ឲ្យ​មាន​គេ​ចាប់​អារម្មណ៍​ ​និង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ល្បីល្បាញ​នោះ​ ​គឺ​ជា​រឿង​មិន​ងាយ​ប៉ុន្មាន​ទេ។ ដូច​នេះ​ ​ចង់​បង្កើត​មាតិកា​ដែល​គេ​ចាប់​អារម្មណ៍​ច្រើន​ ​គឺ​អាច​សាក​ល្បង​បណ្ដា​ ​App​ ​ខាង​ក្រោម​នេះ​បាន​ ​៖

  • MuseCam​ ​ជំនាញ​ថត​ ​និង​កែ​រូប​សម្រាប់​ ​iOS
  • Boomerang​ ​ជំនាញ​ផលិត​រូបភាព​មាន​ចលនា​ ​(GIF)​ ​សម្រាប់​ ​Android​ ​និង​ ​iOS

A post shared by Boomerang from Instagram (@boomerangfrominstagram) on

  • VSCO​ ​ជំនាញ​កែ​រូប​ជា​មួយ​ ​Filter​ ​ពណ៌​ជា​ច្រើន​ ​សម្រាប់​ ​Android​ ​និង​ ​iOS
  • Snapseed​ ​ជំនាញ​កែ​រូប​ប្រជែង​ជា​មួយ​ ​VSCO​ ​ហើយ​មាន​ប្រើ​លើ​ ​Android​ ​និង​ ​iOS

  • Hyperlapse​ ​សម្រាប់​កែ​វីដេអូ​ធម្មតា​ទៅ​ជា​លឿន​សម្រាប់​ ​iOS

  • Apple Clips​ ​ជំនាញ​បន្ថែម​អក្សរ​ ​ក៏​ដូច​ជា​រូបភាព​កំប្លែង​សម្រាប់​ ​iOS
  • Vidlab​ ​សមត្ថភាព​កាត់​ត​បន្ថែម​សំឡេង​ ​និង​ ​FX​ ​មិន​ចាញ់​កុំព្យូទ័រ​ ​ហើយ​មាន​នៅ​លើ​ ​iOS
  • Buffer​ ​ជា​កម្មវិធី​កំណត់​ម៉ោង​បង្ហោះ​រូបភាព​ដោយ​ស្វ័យប្រវត្តិ​ ​សម្រាប់​ ​iOS​ ​និង​ ​Android
  • Facebook Pages Manager​ ​កម្មវិធី​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ ​Facebook Page​ ​ហើយ​មាន​ប្រើ​នៅ​លើ​ ​iOS​ ​និង​ ​Android

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Entrepreneur   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី