ភ្ញាក់ផ្អើល! ខេមរៈ សិរីមន្ត ចេញ​បទ​ថ្មី​នៅ​ផលិតកម្មរស្មីហង្សមាស

  • 2017-08-18 14:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោងមុននេះ​តារាចម្រៀង ខេមរៈ សិរីមន្ត បានចេញបទចម្រៀងនៅផលិតកម្មរស្មីហង្សមាស ក្រោយស្ងប់ស្ងាត់ខានចេញបទចម្រៀងមួយរយៈ។ ការ​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​ថ្មីនេះ​បង្កការ​ផ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​កន្លងមក​មិន​ដែល​លេចឮ​ដំណឹង​ថា លោក​ចាក​ចេញ​ពីផលិិតកម្ម​ សាន់ដេ ដែល​ជា​ទ្រនំ​ចាស់​ឡើយ។

បទចម្រៀងទី១របស់ ខេមរៈ សិរីមន្ត នៅផលិតកម្មរស្មី​ហង្សមាស មានចំណងជើងថា «ស្ទឹងត្រែង​បងអើយ» និពន្ធ​ទំនុក​ច្រៀង ដោយ​លោក ខេមរៈ ភារុណ ដែល​ត្រូវ​ជាបង​ប្រុស និង​សម្រួល​តន្ត្រី ដោយ ហង្ស អុកស៊ីនថានី។ ក្នុង​ចម្រៀង​នោះ​ដែរ​​ក៏​មាន​វត្តមាន​កំពូល​តារាចម្រៀង ឱក សុគន្ធកញ្ញា ជា​តួឯកស្រីថមទៀត​ផង។

សូមស្តាប់​បទ​ចម្រៀង​របស់លោក ខេមរៈ សិរីមន្ត នៅផលិតកម្មថ្មីទាំងអស់គ្នា៖

ចុចអាន៖ រឿងទាក់ទង ខេមរៈ សិរីមន្ត

ចុចអាន៖ ហេង ឡុង ប្ដឹងអតីត​តារា​សម្ដែង សុវណ្ណ មករា ទា​រ ១០ម៉ឺន​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍

អត្ថបទ៖ ដេត ធន្នី