ចេញ​តម្លៃ​ Note 8 លក់​នៅ​ចិន​ ឃើញ​រួច​សឹង​តែ​ទឹក​ភ្នែក

  • 2017-08-19 02:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​​ពី​ Note 8 លេច​ធ្លាយ​កាន់​តែ​ច្រើន​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​សារ​តែ​​ពេល​វេលា​ស្មាតហ្វូន​នេះ​ប្រកាស​ចេញ​កាន់​តែ​កៀក​មែន​ទែន​ហើយ។ ជាក់​ស្ដែង​កាល​ពី​ម្សិលមិញ​មាន​ការ​លេច​ចេញ​រូបរាង​ពិត​ប្រាកដ​របស់​ Galaxy Note 8 គ្រប់​ជ្រុង​ជ្រោយ។

ថ្ងៃ​នេះ​មាន​ការ​លេច​ចេញ​ដំណឹង​មួយ​ទៀត​ដែល​បង្ហាញ​អំពី​តម្លៃ​របស់​ Galaxy Note 8 ដែល​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ ដំណឹង​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​បង្ហាញ​ថា​ Galaxy Note 8 មាន​ជម្រើស​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ចំនួន​ ៣ ប្រភេទ​ដែល​មាន​លក់​ក្នុង​តម្លៃ​ដូច​ត​ទៅ ៖

@ ទំហំ​ ៦៤ GB លក់​តម្លៃ​ ៦ ២៨៨ យ័ន​ ស្មើ​នឹង​ប្រមាណ​ ៩៤១ ដុល្លារ

@ ទំហំ​ ១២៨ GB លក់​តម្លៃ​ ៧ ០៨៨ យ័ន​ ស្មើ​នឹង​ប្រមាណ​ ១ ០៦១ ដុល្លារ

@ ទំហំ​ ២៥៦ GB លក់​តម្លៃ​ ៧ ៩៨៨ យ័ន​ ស្មើ​នឹង​ប្រមាណ​ ១ ១៩៦ ដុល្លារ​

តម្លៃ​ដែល​បង្ហាញ​ខាង​លើ​ដូច​ជា​ការ​​លើក​ឡើង​របស់​អ្នក​វិភាគ​ និង​ ពាក្យ​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​មក​ដែល​បាន​លើក​ឡើង​ថា​ Galaxy Note 8 នឹង​មាន​តម្លៃ​ដល់​ខ្ទង់​ ១ ពាន់​ដុល្លារ។ យ៉ាងណាក្ដី​ប្រិយមិត្ត​កុំ​ទាន់​ជឿ​លើ​តម្លៃ​នេះ​ ១០០% អី​ព្រោះ​តម្លៃ​ផ្លូវ​ការ​ដែល​បង្ហាញ​ចេញ​ដោយ​ Samsung អាច​នឹង​ខុស​ពី​តម្លៃ​នេះ​ក៏​ថា​បាន៕​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម