ពិត​ទេ​? ខេមរៈ សិរីមន្ត ​ចូល​ហង្ស​មាស​ភ្លាម​ត្រៀម​ចាប់​ដៃ​គូ​ជាមួយ​ ឱក សុគន្ធកញ្ញា ​ភ្លែត

  • 2017-08-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ពី​ ខេមរៈ សិរីមន្ត ចេញ​បទ​​ថ្មី​"ស្ទឹង​ត្រែង​បង​អើយ​" នៅ​ផលិតកម្ម​ហង្ស​មាស​ភ្លាម ​ស្រាប់​តែ​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​ឲ្យ​ដឹង​ថា​លោក ត្រៀម​នឹង​ចេញ​បទ​ថ្មី​បន្ត​ទៀត​ក្នុង​ពេល​ឆាប់​ៗ​​ជា​មួយ​ ឱក សុគន្ធកញ្ញា ដែល​ជា​អតីត​ដៃ​គូ​ចាស់​។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បន្ថែម​ថា​ ទស្សនិកជន​​ប្រាកដ​ជា​ចង់​ឲ្យ​ ខេមរៈ សិរីមន្ត ចាប់​ដៃ​គូ​ច្រៀង​​ជាមួយ​ ឱក សុគន្ធកញ្ញា ​ដោយ​សារ​តែ​កន្លង​មក​នៅ​ពេល​អ្នក​​ទាំង​ពីរ​​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​គ្នា​ទទួល​បាន​ការ​គាំ​​ទ្រ​យ៉ាង​​ច្រើន​ពី​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​។ ដូច្នេះ​ផលិតកម្ម​ហង្ស​មាស​ក៏​បាន​ត្រៀម​បទ​ថ្មី​​ឲ្យ​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

“ ខេមរៈ សិរីមន្ត ពិត​ជា​ចាប់​ដៃ​គូ​ច្រៀង​មួយ​ ឱក សុគន្ធកញ្ញា ហើយ​អូន​ ខាង​ហង្ស​មាស​បាន​សម្រិត​សម្រាំង​បទ​ថ្មី​​ទុក​ឲ្យ​ពួក​គាត់​ទាំង​ពីរ​បន្ទាប់​ពី​បទ​ "​ស្ទឹង​ត្រែង​បង​អើយ​" ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​។​​

ទាក់​ទង​រឿង​រ៉ាវ​​ខាង​លើ​នេះ​ដែរ​ ខេមរៈ សិរីមន្ត បាន​ប្រាប់​ Sabay ថា ការ​ចាប់​ដៃ​គូ​ច្រៀង​មួយ​ ឱក សុគន្ធ កញ្ញា លោក​សុំ​មិន​មិន​បក​ស្រាយ​អ្វី​ទាំង​ អ្វី​គ្រប់​យ៉ាង​នឹង​បង្ហាញ​ជូន​ទស្សនិកជន​នៅ​ពេល​ក្រោយ​។ ចំណែក​ឯ​ភាគី​ខាង​ ឱក សុគន្ធកញ្ញា មិន​អាច​ទាក់​ទង​បាន​នោះ​ទេ​៕

ចុចអាន៖ភ្ញាក់ផ្អើល! ខេមរៈ សិរីមន្ត ចេញ​បទ​ថ្មី​នៅ​ផលិតកម្មរស្មីហង្សមាស

ចុចអាន៖សមិទ្ធផល​ធំ​ៗ៣​ដ៏​អស្ចារ្យ​​​របស់​ ខេមរៈ សិរីមន្ត​ នៅ​ផលិតកម្ម​ សាន់ដេ​ ជិត​១០ឆ្នាំ​កន្លង​មក

ចុចអាន៖មិនទាន់ច្បាស់ពី​វត្តមាន​ ខេមរៈ ស្រីពៅ​ ​ចូល​​ផលិតកម្ម​ហង្ស​មាស

អត្ថបទ៖ ឆុង ស៊ីណាន