អ្នកវិទ្យាសាស្ត្របង្កើត AI ដែលជួយឲ្យអ្នកគេងលក់ស្រួល
- 2017-08-20 02:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្របង្កើត AI ដែលជួយឲ្យអ្នកគេងលក់ស្រួល
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្របានបង្កើត Algorithm ដែលវិភាគនូវ RF signals ដើម្បីពិនិត្យមើលដំណេករបស់អ្នក។ វាប្រើប្រាស់ឧបករណ៍ស្រដៀងទៅនឹង Wi-Fi router ដើម្បីត្រួតពិនិត្យគ្រប់យ៉ាងពីស្រមោលដង្ហើមថាតើអ្នកមានសុបិន ឬអត់។ ការសិក្សាបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រពី MIT និង Division of Sleep Medicine។
លោកសាស្ត្រាចារ្យ **Dina Katabi** និយាយថា ៖ "ស្រមៃថាប្រសិនបើ **Wi-Fi router** របស់អ្នកដឹងពេលអ្នកយល់សប្ដិ និងអាចពិនិត្យថាតើអ្នកមានការគេងស្កប់ស្កល់ដែលចាំបាច់សម្រាប់ការចងចាំ។ ចក្ខុវិស័យរបស់យើងគឺបង្កើត Health sensors ដែលចាប់យកនូវ Physiological signals និងទិន្នន័យទាក់ទងនឹងសុខភាពសំខាន់ៗដោយមិនឲ្យអ្នកដឹង។"
Sensor ដំណើរការដោយចាប់នូវ Low-level RF signals ដែលចេញពីមនុស្ស។ ការប្រែខ្លួនពេលដេកនៃរាងកាយមនុស្សត្រូវបានត្រួតពិនិត្យដោយឧបករណ៍ RF ដែលស្រដៀងនឹង Router និងវិភាគដោយ Algorithm។ AI នេះប្រមូលនូវការវិនិច្ឆ័យ និងព័ត៌មានដូចគ្នាដែលទទួលបានដោយការភ្ជាប់ Electrode sensors ដោយផ្ទាល់នឹង Subject ដែលគ្មានខ្សែ។
ការពិត ការស្រាវជ្រាវពីមុនមានលទ្ធផលលើឧបករណ៍ស្រដៀងនឹងដែរ ដែលអាចប្រើប្រាស់ដើម្បីពិនិត្យ Emotion របស់មនុស្សតាម Wireless។ ឧបករណ៍ AI-powered មានសក្ដានុពលក្នុងការស្រាវជ្រាវការវិវដ្ដនៃជំងឺគេងមិនលក់ ដោយជំនួសឲ្យការបង្ខំអ្នកជំងឺចូលទៅទីកន្លែងដែលមិនស្រណុកស្រួល។
វាមិនបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រស្វែងរកឃើញថា ការស្រាវជ្រាវពីដំណេកនឹងងាយស្រួលនោះទេ ប្រសិនបើគ្រូពេទ្យអាចពិនិត្យមើលឥរិយាបថដំណេកធម្មតារបស់អ្នកជំងឺពីចម្ងាយ កំឡុងពេលអ្នកជំងឺសម្រាកលុងលក់នៅទីកន្លែងធម្មតា ដោយគ្មានភ្ជាប់ Electrode នឹងម៉ាស៊ីន។
ក្នុងសហរដ្ឋអាមេរិកតែមួយមានប្រហែល ៥០ លាននាក់ ស្ទើរតែ ១៦ ភាគរយនៃប្រជាជនសរុបរងគ្រោះពីជំងឺគេងមិនលក់។ មានមនុស្សជាច្រើនធ្វើការបើកបរ និងសិក្សាដោយមិនបានសម្រាកពេលយប់ឲ្យបានល្អ។ ភាពជោគជ័យក្នុងការតាមដាន និងវិភាគនូវវិធីដែលមនុស្សគេងជាក់ស្ដែង និងអាចមានផលប្រយោជន៍ដល់អ្នកគ្រប់គ្នា។ ថ្ងៃណាមួយឆាប់ៗ Wi-Fi router នឹងអាចជួយឲ្យគ្រូពេទ្យដឹងប្រសិនបើអ្នកគេងលក់មិនស្កប់ ដែលប្រហែលជាអ្នកមានសុបិនអាក្រក់ជាដើម៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖