យកលុយ​៤ការ៉ុង ដើរទិញរថយន្ត​មួយគ្រឿង បុគ្គលិក​មួយក្រុមហ៊ុន​អង្គុយរាប់វិលមុខ

  • 2017-08-20 03:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​បុគ្គលិក​ហាង​​លក់​រថយន្ត​មួយ​កន្លែង​ជា​ច្រើន​នាក់​​វិល​មុខ​មិន​ស្ទើរ ​បន្ទាប់​ពី​​យក​ក្រដាស​ប្រាក់ ១​យ័ន ​ចំនួន ​​៤​ការ៉ុង ទៅ​ទិញ​រថយន្ត​មួយ​គ្រឿង​តម្លៃ ២០​ម៉ឺន​យ័ន (ប្រមាណ​ ៣​ម៉ឺន​ដុល្លារ​)។

ហាង​នេះ​មាន​ឈ្មោះ Guangzhou Honda 4S ​ស្ថិត​នៅ​ទីក្រុង Binzhou ខេត្ត​សាន​ទុង ​និង​​បាន​ប្រើ​បុគ្គលិក​ស្រី​ប្រុស​​ចំនួន ២០​នាក់​ឲ្យ​អង្គុយ​រាប់​ក្រដាស​ប្រាក់​របស់​អតិថិជន​​ខាង​លើ​ កាល​ពី​ថ្ងៃ​ទី ១៨ សីហា កន្លង​ទៅ។

តាម​ប្រភព​ពី​សារព័ត៌មាន​ចិន China Plus បាន​ផ្សាយ​ថា​ ថៅកែ​ហាង​បាន​ឲ្យ​បុគ្គលិក​ស្រី​ប្រុស​ និង​ក្រុម​មេកានិច​ទាំង​អស់​ចំនួន ២០​នាក់ អង្គុយ​រាប់​ជាង ២​ម៉ោង បាន​តែ​ជាង ១៣​ម៉ឺន​យ័ន​ប៉ុណ្ណោះ ដូច្នេះ​ពួក​គេ​ត្រូវ​​​បន្ថែម​ពេល​​ទៀត ដើម្បី​រាប់​ឲ្យ​អស់។ ​ទោះ​យ៉ាង​ណា​ប្រភព​ខាងលើ​ មិន​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​អតិថិជន​រូប​នេះ​ឡើយ៕

ចុចអាន៖

ប្រភព៖ China Plus   ប្រែ​សម្រួល៖ ឡេង ភារុណ