អេស្កាវ៉ាទ័រជាង ២០០គ្រឿង កម្ទេចស្ពាន​អាកាស​ដ៏វែងត្រឹមមួយ​យប់ខ្ទេចហ្មត់

  • 2017-07-05 07:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កម្ទេច​ស្ពាន​ចំណាស់​អាយុ​ជាង ២​ទសវត្ស​ត្រឹម​មួយ​យប់
  • ​ប្រតិបត្តិការ​កម្ទេច​ចូល​រួម​ដោយ​ម៉ាស៊ីន​អេស្កាវ៉ាទ័រ​ជាង ២០០​គ្រឿង
  • ក្រុមហ៊ុន​ទទួល​បន្ទុក​ មិន​អាច​ប្រើ​រំសេវ​បំផ្ទុះ ខ្លាច​គ្រោះ​ថ្នាក់​តំបន់​ក្បែរ​ខាង

ស្ពាន​អាកាស​ចំណាស់​មួយ​​កណ្ដាល​ក្រុង​នៅ​ចិន ត្រូវ​បាន​អេស្កាវ៉ាទ័រ​ជាង ២០០​គ្រឿង​តម្រៀប​ជួរ​គ្នា​វាយ​កម្ទេច រហូត​ខ្ទេច​ហ្មត់​ត្រឹម​រយៈពេល​មួយ​យប់។

​ស្ពាន​អាកាស​នេះ​មាន​ឈ្មោះ Longwangmiao Overpass ​ស្ថិត​នៅ​ទីក្រុង​ណាន​ចាង ខេត្ត​ជាំង​ស៊ី ​ប្រទេស​ចិន មាន​អាយុ​​ជាង ២​ទសវត្ស​ហើយ។

ការ​សម្រេច​​កម្ទេច​ចោល​ គឺ​ដើម្បី​សាង​សង់​ស្ពាន​ថ្មី ព្រោះ​ស្ពាន​នេះ​​ចាស់​ហើយ។ ក្រុមហ៊ុន​ទទួល​បន្ទុក​ខាង​កម្ទេច​ស្ពាន Nanchang Urban Construction Investment Company ​បាន​បញ្ជាក់​ថា ការ​​​​​ជ្រើស​រើស​យក​ម៉ាស៊ីន​អេស្កាវ៉ាទ័រ​កម្ទេច​ស្ពាន ដោយ​សារ​ការ​ប្រើ​​រំសេវ​បំផ្ទុះ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​តំបន់​ជុំវិញ​ស្ពាន។

បន្ទាប់​ពី​កម្ទេច ​ដំណើរ​ការ​ជីក​គាស់​កកាយ និង​ដឹក​ជញ្ជូន​ថ្ម​ចេញ​ ​អាច​ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​ ២០​ថ្ងៃ​ទៀត។ ទោះ​បី​ជា​ប្រតិបត្តិការ​កម្ទេច​នា​ពេល​យប់ ក៏​មាន​ប្រជាជន​ជា​ច្រើន​ចាំ​ឈរ​មើល​យ៉ាង​ច្រើន​​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម