បន្តិច​ទៀត​ ​ប្រើ​តែ​ ​Facebook​ ​អាច​ចេះ​ភាសា​ទាំង​អស់​ក្នុង​លោក

  • 2017-08-20 03:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook​ ​បាន​ផលិត​នូវ​បច្ចេកវិទ្យា​ ​AI​ ​កម្រិត​ខ្ពស់​ដែល​​អាច​បក​ប្រែ​ភាសា​នានា​បាន​ឆាប់​រហ័ស​ ​និង​ត្រៀម​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ទូទាំង​ពិភពលោក​ ​ដោយ​ជំនួស​ឲ្យ​សមត្ថភាព​កុំព្យូទ័រ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ការ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​។

រូបតំណាង

ក្រុម​ស្រាវជ្រាវ​បច្ចេកវិទ្យា​ ​AI​ ​របស់​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ​បាន​អនុវត្ត​ ​**Machine Learning**​ ​របស់​ Facebook​ ​ដែល​ធ្វើ​ឲ្យ​វា​យល់​កាន់​តែ​ល្អ​នូវ​ដំណើរការ​នៃ​ភាសា​នានា​ ​រួម​ទាំង​គ្រាម​ភាសា​ ​ពាក្យ​កាត់​ ​និង​ចេតនា​របស់​មនុស្ស​ដើម្បី​ធ្វើ​ឲ្យ​ការ​បកប្រែ​កាន់​តែ​ត្រឹមត្រូវ​ល្អ​។

ពួក​គេ​កំពុង​ប្រើប្រាស់​ប្រភេទ​នៃ​ ​Nerual-network​ ​ឈ្មោះ​ ​Convolutional neural-network (CNN)។ សម្រាប់​យើង​ដែល​មិន​មែន​ជា​ ​Machine-learning programmer​ ​ជា​ធម្មតា​ដឹង​ថា​អក្សរ​អាច​ដំណើរការ​ជា​ដំណាក់​កាល​។ CNN​ ​អាច​ដំណើរការ​គ្រប់​ទិន្នន័យ​ក្នុង​ពេល​ម្ដង​ប៉ុណ្ណោះ​ ​ដែល​មាន​ ​Processor ច្រើន​ ​ប៉ុន្តែ​ត្រូវ​ការ​កុំព្យូទ័រ​ខ្លាំង​សម្រាប់​ដំណើរការ។

ការ​បកប្រែ​ថ្មី​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​គួរ​ឲ្យ​កត់​សម្គាល់​ ​ដោយ​ជំនួស​ឲ្យ​ការ​បកប្រែ​ឃ្លា​ ដែល​ពេល​ខ្លះ​អាច​ផ្ដល់​នូវ​លទ្ធផល​មិន​ត្រឹមត្រូវ​។ បច្ចុប្បន្ន​ ​វា​បកប្រែ​ពី​មួយ​ពាក្យ​ ​ទៅ​មួយ​ពាក្យ​ ​និង​ព្យាយាម​ឲ្យ​ប្រសើរ​ជាង​មុន​ ​សូម្បី​តែ​ពាក្យ​មិន​មាន​ពី​ភាសា​មួយ​ ​ទៅ​ភាសា​បន្ទាប់​ទៀត​ ​វា​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​បង្ហាញ​ការ​បកប្រែ​ដែល​អាច​អាន​បាន​។

ក្រុម​ការងារ​អនុវត្ត​ ​Machine Learning​ ​របស់​ ​Facebook​ ​បាន​បង្កើត​ទំនាក់ទំនង​ជា​មួយ​នឹង​មនុស្ស​ដែល​ចេះ​និយាយ​ភាសា​ផ្សេង​គ្នា​ ​ហើយ​នឹង​បញ្ចូល​ក្នុង​ ​Facebook​ ​ដែល​មាន​ន័យ​ថា​មនុស្ស​ប្រហែល​ ​២​ ​ពាន់​លាន​នាក់​អាច​ចែក​រំលែក​ ​និង​ផ្សារ​ភ្ជាប់​ទៅ​តាម​ភាសា​ទាំង​នោះ​បាន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ thenextweb   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី