Tekken​ ​ហ្គេម​ល្បី​ក្នុង​ ​Play Station​ ​ឥឡូវ​មាន​ក្នុង​ ​iOS​ ​និង​ ​Android

  • 2017-08-20 04:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tekken​ ​ជា​កំពូល​ហ្គេម​វាយ​គ្នា​ដ៏​ល្បី​មួយ​ដែល​អ្នក​ធ្លាប់​លេង​ ​Play Station​ ​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់។ ក្រោម​ការ​អភិវឌ្ឍ​របស់​ ​Bandai Namco​ ​ហ្គេម​មួយ​នេះ​ ​បាន​ដាក់​ឲ្យ​ទាញ​យក​សម្រាប់​ ​iOS​ ​និង​ ​Android​ ​ជា​ផ្លូវ​ការ​ ​ប៉ុន្តែ​បច្ចុប្បន្ន​មាន​តែ​ក្នុង​ ​Store​ ​របស់​ប្រទេស​កាណាដា​តែ​មួយ​គត់​ ​ដោយ​ប្រទេស​ផ្សេងៗ​ទៀត​នឹង​លេច​ចេញ​បន្ត​បន្ទាប់។

ទិដ្ឋភាព​នៃ​ការ​លេង​ ​គឺ​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​កាត​ ​Waza Card​ ​និង​ចុច​ជាប់​គ្នា​លើ​អេក្រង់​ស្មាតហ្វូន​ដើម្បី​បង្កើត​បាន​ជា​យុទ្ធ​សិល្ប​ ​និង​ក្បាច់​វាយ​ដ៏​ពិសេស​មួយ​ទៅ​កាន់​គូ​សត្រូវ។ ទៀតសោត​អ្នក​ក៏​អាច​លេង​ជា​លក្ខណៈ​ ​Online​ ​ដើម្បី​ប្រកួត​ជាមួយ​អ្នក​លេង​ឯ​ទៀត​ជុំវិញ​ពិភពលោក​ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែសម្រួល ​៖ កៅ រក្សា​