បង្ហាញ​មុខ​សិល្បករ​វ័យ​ក្មេង​ទាំង​៦​រូប​ មាន​វត្តមាន​ប្រឡង​បាក់ឌុប​នៅ​ព្រឹក​នេះ

  • 2017-08-21 03:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា​ឆ្នាំ​នេះ មាន​​តារា​ចម្រៀង​វ័យ​ក្មេង​២​រូប ដូច​ជា​ ម៉ម ពេជ្ជរិទ្ធ និង រ៉េត ស៊ូហ្សាណា​ មាន​ភារកិច្ច​ប្រឡងសញ្ញាប័ត្រ​ទុតិយភូមិ ។ ថ្ងៃ​នេះ Sabay នឹង​លើក​យក​សិល្បករ៤​រូប​ទៀត​ដែល​ជា ​តួ​សម្ដែង​ អ្នក​រាំ និង អ្នកនិពន្ធបទភ្លេង​មក​ផ្សាយ​ជូន​ដល់​អ្នក​គាំទ្រ​ទាំង​អស់​បាន​ដឹង។

អាន៖ ជុំវិញការប្រលង​របស់​ ហ្សាណា និង ពេជ្ជរិទ្ធ

១ តួ​សម្ដែង

តួ​សម្ដែង​វ័យ​ក្មេង​ដែល​មាន​វត្ត​មានប្រឡង​នៅ​ព្រឹក​នេះ​ គឺ Stella ដែល​ជា​តារា​កូន​កាត់ ប៊ុលហ្គារី អាយុ​១៩​ឆ្នាំ ។ នាង​ត្រៀម​បង្ហាញ​មុខ​ក្នុង​រឿង "We Are One Series" របស់​ក្រុមហ៊ុន​ Rooster Kool។

២ អ្នក​រាំ

ស្រី​ស្អាត​២​រូប​ក្នុង​ក្រុម​រាំ​អាជីព “OMG Girls Dace Crew” ​ដ៏​ល្បី​គឺ យូរី និង​ លីកា ក៏​មាន​វត្ត​មានប្រឡង​នៅ​ព្រឹក​នេះ​ដែរ។

៣ អ្នក​និពន្ធ​បទ​ភ្លេង (Music Composer)

ប្រិយមិត្ត​ជា​អ្នក​គាំទ្រ​បទ​ចម្រៀង​តែង​និពន្ធ​ថ្មី​ប្រាកដ​ជា​ស្គាល់​បទ​ "I Want You Back” របស់ អេដា ហើយ។ កំឡោះ​សង្ហា​វ័យ​ក្មេង​ ម៉េង ងី ដែល​ជា​អ្នក​ផលិត​បទ​ភ្លេង​សម្រាប់​ចម្រៀង​នេះ​ ក៏​មាន​ចូល​រួម​ប្រឡង​បាក់ឌុ​ប​ដែរ​ក្នុង​ឆ្នាំ​​នេះ៕

អត្ថបទ៖ សុខណា