ត្រឹមប្រអប់តូចមួយ អាចដោះកូដមុខអេក្រង់ iPhone 7/7+ បានទាំងអស់
- 2017-08-21 03:41:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមប្រអប់តូចមួយ អាចដោះកូដមុខអេក្រង់ iPhone 7/7+ បានទាំងអស់
ចន្លោះមិនឃើញ
Apple កំពុងខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុវត្ថិភាពដល់អ្នកប្រើប្រាស់ យ៉ាងណាមិញក្រុម Hacker នៅតែអាចបំបែកចំណុចខ្សោយរបស់ក្រុមហ៊ុនអាមេរិកនោះបាន រហូតបង្កើតចេញជាប្រអប់តូចមួយមានមុខងារពិសេស អាចដោះកូដជាប់មុខអេក្រង់ iPhone 7/7 Plus បានងាយស្រួលជាទីបំផុត។
បើយោងតាមក្រុមការងារ EverythingApplePro ដែលបានបញ្ជាទិញប្រអប់មួយនោះក្នុងតម្លៃ ៥០០ ដុល្លារ ហើយវាមានរន្ធដោត USB ចំនួន ៣ គាំទ្រដំណើរការជាមួយឧបករណ៍លើប្រព័ន្ធ iOS 10.3.3 និង iOS 11 Beta។ ការប្រើប្រាស់ក៏មានភ្ជាប់ជាមួយកម្មវិធីផ្សេងទៀត ដែលឆ្លងកាត់ជាមួយកុំព្យូទ័រ ដើម្បីប្រតិបត្តិការទៅបានដោយជោគជ័យ។
រីករាយទស្សនាវីដេអូខាងក្រោមពីការសាកល្បង