សូត្រ ប៊ុនធី ចង់ជួប យ៉េន ឌីណា ម្ដងទៀតយកជ័យជម្នះមកវិញ
- 2017-09-01 07:45:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូត្រ ប៊ុនធី ចង់ជួប យ៉េន ឌីណា ម្ដងទៀតយកជ័យជម្នះមកវិញ
ចន្លោះមិនឃើញ
កីឡាករលេងកម្ពស់ សូត្រ ប៊ុនធី ថាបើមានឱកាសចង់ជួបកីឡាករជើងខ្លាំង យ៉េន ឌីណា ម្ដងទៀត ដើម្បីជម្រះបញ្ជីចាស់ ព្រោះកន្លងមកចាញ់ដោយពិន្ទុប្រផុតប្រផើយប៉ុណ្ណោះ។
សូត្រ ប៊ុនធី បានឲ្យដឹងថា បើនិយាយពីកីឡាករកម្ពុជាដែលធ្លាប់ប្រកួតជាមួយខ្លួននាពេលកន្លងមកនោះ មានជើងខ្លាំង យ៉េន ឌីណា ដែលអាចថាជាដៃគូជក់ចិត្ត និងចង់ប្រកួតសងសឹកម្ដងទៀត ព្រោះចាញ់លើកមុននៅសង្វៀនអាស៊ីអាគ្នេយ៍ដោយសារភ្លាត់ស្នៀតបន្តិច។
កីឡាករខាងលើបន្តថា ចំពោះសមត្ថភាពកីឡាករ យ៉េន ឌីណា គឺគេពូកែអោនគេចកែង និងចាប់ចង្កេះ ហើយល្អធាក់ ក្រៅពីនោះមិនមានអ្វីល្អណាស់ណាទេ។ កាលពីជួបគ្នាលើកទី១នោះ ខ្លួនថាចាញ់ដោយសារ «ឌីណា» ធាក់ត្រូវប៉ុន្មានជើងចុងក្រោយប៉ុណ្ណោះ។ បើមានឱកាសឬខាងស្ថានីយណាមួយរៀបចំឲ្យមានការប្រកួតនេះឡើងខ្លួន នឹងស្វាគមនជានិច្ច។
សូត្រ ប៊ុនធី ជាកីឡាករមកពីក្លឹបបក្សីស្លាបដែក ត្រូវជាកូនសិស្សលោកគ្រូ សួន ប៊ុនសូត្រ។ អ្នកប្រដាល់រូបនេះប្រកួតចុងក្រោយឈ្នះកីឡាករ ព្រឿង សុជាតិ ក្នុងទឹកទី២ នាកម្មវិធីប្រកួតម៉ារ៉ាតុងកាលពីថ្ងៃសៅរ៍ ទី១៩ សីហា ថ្មីៗនេះ ដោយបានទឹកប្រាក់ ៤លានរៀល ផងដែរ៕