ហេកឃើ ​​វាយ​ប្រហារវេបសាយ​ម៉ាឡេស៊ី​ "ទង់​ជាតិ​របស់​យើង​ ​មិន​មែន​ជា​ការ​លេង​សើច​ទេ"

  • 2017-08-23 04:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ ​២៣​ ​សីហា​ ​២០១៧​ ​នេះ​ ​វេបសាយ​របស់​ប្រទេស​ម៉ាឡេស៊ី​ប្រមាណ​ ​២៧​ ​ត្រូវ​បាន​ ​Hacker​ ​មួយ​ក្រុម​មាន​ឈ្មោះ​ ​ExtremeCrew​ ​វាយ​ប្រហារ​ ​ក្រោយ​វេបសាយ​ទាំង​នោះ​រួម​ចំណែក​ផ្សាយ​រូបភាព​ទង់​ជាតិ​ប្រទេស​ឥណ្ឌូណេស៊ី​សម្រាប់​ព្រឹត្តិការណ៍​ ​SEA Game​ ​បញ្ច្រាស​ខុស​បច្ចេកទេស​។

នៅ​ក្នុង​កម្រង​សៀវភៅ​អនុស្សាវរីយ​សម្រាប់​ព្រឹត្តិការណ៍​ ​SEA Game​ ​២០១៧​ ​ដែល​ប្រទេស​ម៉ាឡេស៊ី​ជា​ម្ចាស់​ផ្ទះ​ ​​រូប​ទង់​ជាតិ​ប្រទេស​ឥណ្ឌូណេស៊ី​​​ត្រូវ​បាន​បោះ​ពុម្ព​បញ្ច្រាស​ ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ ​និង​ប្រជាជន​ឥណ្ឌូណេស៊ី​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

ចំពោះ​វេបសាយ​ដែល​រង​ការ​វាយ​ប្រហារ​ទាំង​នោះ​ ​Hacker​ ​បាន​សរសេរ​ប្រយោគ​ ​ដែល​មាន​ន័យ​ជា​ខ្មែរ​ថា​ ​"ទង់​ជាតិ​របស់​យើង​ ​មិន​មែន​ជា​ការ​លេង​សើច​ទេ”

ក្រោយ​រក​ឃើញ​កំហុស​​ ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុវជន​ ​និង​កីឡា​ ​និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ម៉ាឡេស៊ី​ ​បាន​ចេញ​មុខ​មក​សុំទោស​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​ ​ក៏​ដូច​ជា​ប្រជាជន​ឥណ្ឌូណេស៊ី។

ទន្ទឹម​ការ​សុំទោស​​ ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ​Joko Widodo​ ​ក៏​ថ្លែង​ថា​ ​លោក​អភ័យទោស​ដល់​ម៉ាឡេស៊ី​នូវ​កំហុស​មួយ​នេះ​ ​ហើយ​​លោក​ក៏​​ស្នើ​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​រំសាយ​កំហឹង​ ​និង​អភ័យទោស​ដល់​ម៉ាឡេស៊ី។

ទោះ​យ៉ាង​ណា​ ​ព្រោះ​កំហឹង​ប្រជាជន​ ​ទង់​ជាតិ​ម៉ាឡេស៊ី​ត្រូវ​បាន​គេ​យក​ទៅ​ដុត​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ដើម្បី​បង្ហាញ​ពី​ការ​ថ្នក់​ចិត្ត​យ៉ាង​ខ្លាំង​នូវ​កំហុសដ៏​អាម៉ាស់​​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ BBC | Channelnewsasia | Straitstimes   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី