តារា​កម្ពុជា​១១រូប បើ​ក​លក់​អាហារប្លែក​ៗលើ​អនឡាញ

  • 2017-08-24 03:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សិល្បករ​ សិល្បការនី​ជា​ច្រើន​ដែល​មាន​ឆ្លៀត​ពេល​ធ្វើ​ជំនួញ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ ដោយ​ខ្លះ​បើក​សម្អាងការ ហាង​លក់​សម្លៀក​បំពាក់ ក្រុម​ពិធីការ ឬ​ភោជនីយដ្ឋាន​ជា​ដើម​។ ក្នុង​នោះ​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​ ងាក​មក​ធ្វើ​ជំនួញ​ខ្នាត​តូច​ និង​មធ្យម​ដើម្បី​លក់​ចំណី​អាហារ​ប្លែកៗ​ផង​ដែរ។ ថ្ងៃ​នេះ Sabay នឹង​លើក​យក​តារា​១១​រូបដែល​បើក​លក់​អាហារ​ប្លែកៗ​មក​ផ្សាយ​ជូន​ដល់​ប្រិយមិត្ត។

១ ម្ជូរ៖ ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​មាន​សិល្បករ​ល្បីៗ​ដល់​ទៅ​៣​រូប​ចាប់​របរ​នេះ។ ក្នុង​នោះ​រួម​មាន៖ ​​

  • ណុប បាយ៉ា​រិទ្ធ៖ លោក​បាន​បើក​លក់​ម្ជូរ​គ្រប់​មុខ​នៅ​លើ​ហ្វេសប៊ុក ហើយ​ដាក់​ឈ្មោះ​ថា "ម្ជូរប្រ៊េន"។
  • សុវណ្ណឌី​ ធារិកា៖ ធារិកា ក៏​ចាប់​របរ​នេះ​ដែរ នាង​មាន​តូប​តូចមួយ​ដែល​មាន​ឈ្មោះ​ថា "ម្ជូរ​នាង​តូច សុវត្ថិឌី ធារិកា"។
  • ជា វណ្ណរិទ្ធ ៖ មិន​ត្រឹម​តែ​បើក​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ទេ លោក​ក៏​មាន​បន្ថែម​ចំណី​ប្លែកៗ​ដែរ​ដូច​ជា ម្ជូរ ណែម និង​តៅហ៊ូ។

២ ជើងមាន់៖ មិន​ខុស​ចាញ់​របរ​ខាង​លើ ជើង​មាន់​ត្រូវ​បាន​ផ្សាយ​លក់​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ដោយ​តារា​ល្បីៗ​ខាង​ក្រោម​៖

  • តារា​ចម្រៀង​សិច​ស៊ី ម៉ូលីកា
  • ពេជ្រ សោភា
  • ដួង តារាផាឌីន

៣ ពៅ លីដា៖ លក់​ផ្អក និង​មាំ៖ របរ​នេះ​ត្រូវ​បាន​ស្រី​ស្អាត​ ពៅ លីដា ដាក់​​លក់​តាម​អនឡាញ។

៤ ស៊ូ ស៊ីរីកា អន្សម និង​ នំ​បត់៖ អន្សម និង​នំ​ខ្មែរ​ជា​ច្រើន​ប្រភេទ​ដូចជា នំគម នំបត់ ​ត្រូវ​បាន​ដាក់​លក់​ដោយ​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិត​កម្មថោន។ ចុចអាន៖ បង្កើត​មុខ​របរ​លក់​នំ​ចេក​ នំអន្សម ​មិន​មែន​ជា​រឿង​ខ្មាស​គេ​ទេ

៥ ​តូតា លក់​គ្រឿង​សមុទ្រ៖ បង្កង​ មឹក និងគ្រំ​ត្រូវ​បាន​ដាក់​លក់​លើ​ផេក​របស់​ ម៉ាក់ សែនសូនីតា។

៦ ប៊ីរីយ៉ា ដំណាប់​អំពិល៖

៧ ស៊ឹម ថៃណា លក់​ត្រី​ងៀត ៖ ថ្មី​ៗនេះ​ តារា​ចម្រៀង​ស្រី​ដែល​ធ្លាប់​តែ​ប្រកាស​លក់​គ្រឿង​ច្នៃ​ម៉ូដ​ខោ​ខូវ​ប៊យ​ ឥឡូវ​នេះ​នាង​ និង​គ្រួសារ​បាន​ធ្វើ​ត្រីងៀត​លក់​ទៀត ដែល​មាន​គាំទ្រ​ច្រើន​គួរ​សម។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម