ទី​បំផុត រុស្ស៊ី ​ផលិត​សម្រេច​យន្តហោះចម្បាំងវាយប្រហារ​​​លើ​​អវកាស គ្មានមនុស្ស​បើក​

  • 2017-08-24 04:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លង​កាត់​ដំណាក់កាល​ស្រាវជ្រាវ​ ​និង​ផលិត​អស់​ជា​ច្រើន​ឆ្នាំ​ ​ប្រទេស​មហាអំណាច​​សម្បូរ​នុយក្លេអ៊ែរ​រុស្ស៊ីបាន​បញ្ចេញ​នូវ​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​អាច​ហោះហើរ​ដោយ​គ្មាន​អាកាសយានិក​នៅ​ខាង​ក្នុង​ ​និង​ធ្វើ​ការ​វាយ​ប្រហារ​នានា​នៅ​អវកាស​បាន​ទៀត​ផង។

រូបតំណាង

យន្តហោះ​ចម្បាំង​នោះ​ជា​ប្រភេទ​ ​**Interceptor aircraft**​ ​ដែល​អាច​​ប្រើ​សម្រាប់​វាយ​បក​ទៅ​លើ​យន្តហោះ​ចម្បាំង​របស់​គូភាគី​។ ​រុស្ស៊ីនឹង​ដាក់​ឲ្យ​​ប្រើប្រាស់យន្តហោះចម្បាំង​ដ៏​ប្រណិតនេះ​នៅ​​ក្នុង​ជួរ​កង​ទ័ព​របស់​ខ្លួន​ចាប់​ពី​ឆ្នាំ​ ​២០២០។

រូបតំណាង

មិន​មាន​បញ្ជាក់​ពី​លេខ​កូដ​នៃ​យន្តហោះ​ម៉ូដែល​នេះ​ ​ប៉ុន្តែ​លោក​ ​Anatoly Kvochur​ ​អាកាសយានិក​ដែល​បាន​សាកល្បង​យន្តហោះ​នោះ​បញ្ជាក់​ថា​ ​វា​មាន​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ​បួន​ដង។ លើស​ពី​នេះ​លោក​ ​Vladimir Mikheev​ ​មន្ត្រី​ជាន់​ខ្ពស់​គ្រប់គ្រង​ការ​ផលិត​យន្តហោះ​នេះ​បង្ហាញ​ថា​ ​ពួក​វា​មាន​បំពាក់​បច្ចេកវិទ្យា​ ​AI​ ​ដែល​ជួយ​ឲ្យ​អាច​ទទួល​ការ​បញ្ជា​ពី​ចម្ងាយ​ ​ហើយ​មាន​បំពាក់​អាវុធ​ទំនើប​ៗ​ ​ជា​ពិសេស​ កាំភ្លើង​ឡាស៊ែរ​ ជា​ដើម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ