ញាក់សាច់! ទាហានចិន ហ្វឹកហាត់​ប្រើកាំភ្លើង​បាញ់ផ្លែប៉ោម នៅលើក្បាល​មិត្តរួមក្រុម

  • 2017-08-25 02:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​​មួយ បាន​បង្ហាញ​ឲ្យ​ឃើញ ទាហាន​មក​ពី​កងទ័ព​រំដោះ​ចិន People's Liberation Army ប្រើប្រាស់​កាំភ្លើង​ខ្លី​បាញ់​ផ្លែ​ប៉ោម ដែល​ដាក់​នៅ​លើ​ក្បាល​សមាជិក​ដទៃ​ទៀត​ទៅ​វិញ​ទៅ​មក គួរ​ឲ្យ​ព្រឺព្រួច ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ហ្វឹកហាត់​ដ៏​ស្វិតស្វាញ។

បើ​យោង​តាម​គ្រូ​បង្ហាត់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​នេះ​មាន​បំណង​ដើម្បី​បង្កើន​នូវ​ភាព​ត្រឹមត្រូវ ឬ​ច្បាស់លាស់​របស់​ពួកគេ។ ទាហាន​ចិន​ទាំង​នោះ បាន​ហ្វឹកហាត់​ជំនាញ​បាញ់​កាំភ្លើង​របស់​ពួកគេ នៅ​ចម្ងាយ​ប្រហែល ២០ ម៉ែត្រ​ពី​គោលដៅ។

នៅ​ក្នុង​ខ្សែ​វីដេអូ​នោះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ ទាហាន ៣ នាក់ បាន​អង្គុយ​បត់​ជើង​ផ្ទាល់​ដី ដោយ​មាន​ផ្លែ​ប៉ោម​នៅ​លើ​ក្បាល​របស់​ពួកគេ។ ក្នុង​រយៈ​ចម្ងាយ​ប្រហែល ២០ ម៉ែត្រ មាន​ទាហាន​ចំនួន ៣ នាក់​ផ្សេង​ទៀត កំពុង​តម្រង់​កាំភ្លើង​របស់​ពួកគេ សំដៅ​ទៅ​កាន់​ផ្លែ​ប៉ោម​ទាំង​នោះ។ ទាហាន ២ នាក់​បាន​បាញ់​ត្រូវ​ផ្លែ​ប៉ោម រីឯ​ម្នាក់​ទៀត​បាញ់​មិន​ត្រូវ​ឡើយ។

គ្រូ​បង្ហាត់​ខាង​លើ​ដដែល បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការ​ហ្វឹកហាត់​នេះ​មិន​ត្រឹមតែ​ដើម្បី​បង្កើន​នូវ​ភាព​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពង្រឹង​នូវ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង