ត្រួសៗ​ពី​បច្ចេកវិទ្យា​ដែល​ ​Android Oreo​ ​ចម្លង​តាម​ ​iOS 11

  • 2017-08-25 02:55:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google​ ​បាន​ប្រកាស​ចេញ​នូវ​ ​Android Oreo​ ​ដែល​មាន​មុខងារ​ថ្មី​ជា​ច្រើន​។ មុខងារ​មួយ​ចំនួន​ស្ថិត​នៅ​កម្រិត​ ​System, បង្កើន​ល្បឿន​ ​System​ ​និង​ពង្រីក​អាយុកាល​ថ្ម​ ​កំឡុង​ពេល​មុខងារ​ជា​ច្រើន​ដទៃ​ទៀត​នឹង​ផ្លាស់ប្ដូរ​នូវ​វិធី​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់​ប្រើ​លើ​ស្មាតហ្វូន​របស់​ពួកគេ​។

ដោយ​ឡែក​មុខងារ​ទាំង​ត្រូវ​គេ​រក​ឃើញ​ថា​មាន​លក្ខណៈ​ផលិត​តាម​ ​iOS 11​ ​នៅ​លើ​ ​iPhone​ ​ឬ iPad​ ​ហើយ​ចំណុច​ដែល​ដូច​គ្នា​នោះ​មាន​ដូចជា៖

  • Notifications

Google​ ​បាន​ចម្លង​ពី​ ​iOS​ ​សម្រាប់​ផ្ទាំង​ ​Notification​ ​ថ្មី​របស់​ ​Android Oreo​ ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​មាន​នូវ​ ​Dot​ ​តូច​មួយ​នៅ​ជ្រុង​ខាងលើ​ផ្នែក​ខាង​ស្តាំ​របស់​ ​icon​ ​កម្មវិធី​ដើម្បី​តំណាង​ឲ្យ​ ​Notification។

ចំណុច​នេះ​មាន​លើ​ ​iOS​ ​តាំង​ពី​ជំនាន់​ ​iPhone​ ​ដំបូង​ ​និង​ ​Third-party Android launcher​ ​មួយ​ចំនួន​មាន​មុខងារ​នេះ​យូរ​មក​ហើយ​ផង​ដែរ​។ Google​ ​ក៏​បាន​ចម្លង​សូម្បី​តែ​របៀប​ដែល​អ្នក​ប្រើប្រាស់​មាន​អំពើ​លើ​ ​Notification​ ​ផង​ដែរ​។ ការ​ចុច​សង្កត់​លើ​ ​icon​ ​ជា​មួយ​នឹង​ ​Notification badge​ ​ដែល​បង្ហាញ​នូវ​ផ្ទាំង​ ​Menu​ ​សម្រាប់​ការងារ​មួយ​ចំនួន​ ​ដូច​ទៅ​នឹង​ការ​ឆ្លើយ​តប​លើ​ ​iOS 3D Touch​ ​ដែរ​។

  • Emojis ថ្មី

ទាំង​ ​Android Oreo​ ​និង​ ​iOS 11​ ​មាន​នូវ​ ​Emojis​ ​ថ្មីៗ​ព្រោះ​ ​Emojis​ ​មាន​ការ​ពេញ​និយម​សម្រាប់​បច្ចុប្បន្ន​ ​និង​អនាគត​។ Google​ ​បាន​រចនា​ឡើង​វិញ​ទាំងស្រុង​សម្រាប់​ ​Emojis​ ​លើ​​ Android Oreo ​ដែល​ ​Emojis​ ​មាន​គែម​កោង​បាន​ត្រលប់​មក​វិញ​។ Emojis​ ​ថ្មី​របស់​ ​Google​ ​ធ្វើ​តាម​ការ​ផ្លាស់ប្ដូរ​របស់​ ​Apple​ ​ដើម្បី​បង្កើន​ភាព​លម្អិត​ដែល​អាច​ស្វែងរក​លើ​មុខ​តូច​ៗ​បាន​។ យោង​ទៅ​តាម​លោក​ ​Tim Cook សម្រាប់​ ​iOS​ ​នឹង​មាន​ ​Emojis​ ​កាន់​តែ​មាន​ភាព​លម្អិត​។

  • Copy និង Paste ដ៏​ឆ្លាតវៃ

Android​ ​គាំទ្រ​ដល់​មុខងារ​ ​Copy​ ​និង​ ​Paste​ ​សម្រាប់​ការ​បញ្ចេញ​ជា​លើក​ដំបូង​។ វា​ជា​មុខងារ​សំខាន់​មួយ​ ​ប៉ុន្តែ​ទំហំ​អេក្រង់​តូច​របស់​ស្មាតហ្វូន​មាន​ការ​ពិបាក​សម្រាប់​ការងារ​នេះ​។ Android Oreo​ ​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ ​Copy​ ​អក្សរ​ ​និង​ការងារ​ផ្សេងៗ​ ​ដែល​មាន​ឈ្មោះ​ថា​ ​Smart Text Selection

ពេល​អ្នក​ប្រើប្រាស់​ ​Highlight​ ​ដូចជា​ ​Address link Maps​ ​នឹង​បង្ហាញ​នៅ​បន្ទាប់​នឹង​ ​Action​ ​ស្តង់ដារ​សម្រាប់​ ​Copy, Cut និង​ ​Paste។ ប្រសិនបើ​ចំនួន​តួ​លេខ​ដែល​អ្នក​ ​Highlight​ ​មើល​ទៅ​ដូច​នឹង​លេខ​ទូរស័ព្ទ​ ​កម្មវិធី​ ​Phone​ ​នឹង​បង្ហាញ​។ នេះ​ជា​ប្រភេទ​ដែល​ដូច​នឹង​របៀប​ដំណើរការ​ពិនិត្យ​ទិន្នន័យ​ក្នុង​ ​iOS​ ​ប៉ុន្តែ​មុខងារ​របស់​ ​Google​ ​មើល​ទៅ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​ ​ដែល​ប្រើប្រាស់​ ​AI​ ​សម្រាប់​ការ​ពិនិត្យ​ដ៏​ឆ្លាតវៃ​របស់​ ​Google។

  • Picture-in-picture

Apple​ ​បន្ថែម​នូវ​ ​Picture-in-picture​ ​ទៅ​លើ​ ​iPad​ ​តាំង​ពី​ជំនាន់​ ​iOS 9​ ​ហើយ​ ​Android​ ​ក៏​មាន​សមត្ថភាព​បែប​នេះ​ដែរ​ ​ប៉ុន្តែ​សម្រាប់​ ​Android Oreo​ ​ស្មាតហ្វូន​ក៏​អាច​មាន​សកម្មភាព​លើ​ ​PiP​ ​ដែរ​ ​ដែល​ផ្នែក​ខ្លះ​មិន​ទាន់​មាន​លើ​ ​iPhone។

PiP mode​ ​របស់​ ​Android Oreo​ ​ដំណើរការ​ដូច​ដែល​បាន​រំពឹង​ទុក​ ​ដែល​វា​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បង្រួម​វីដេអូ​ឲ្យ​តូច​បង្ហាញ​លើ​អេក្រង់​ ​កំឡុង​ពេល​ដែល​អាច​ធ្វើ​ការងារ​ផ្សេង​ទៀត​បាន​។ ផ្ទាំង​វីដេអូ​នេះ​អាច​រំកិល​ទៅ​ទីតាំង​ណា​មួយ​ក៏​បាន​។ បច្ចុប្បន្ន​ ​iOS​ ​មាន​ការ​កំណត់​នូវ​ ​Process​ ​នេះ​លើ​ ​iPad​ ​ ប៉ុន្តែ​អាច​មាន​ការ​ប្រែប្រួល​ទៅ​អនាគត​។

  • Autofill

Android Oreo​ ​មាន​នូវ​ ​Auto-fill​ ​សម្រាប់​ព័ត៌មាន​អ្នក​ប្រើប្រាស់​ដូចជា​ ​ឈ្មោះ​ ​ពាក្យសំងាត់​ ​និង​អាសយដ្ឋាន​។ កម្មវិធី​ ​Password manager​ ​បាន​អនុវត្ត​នូវ​មុខងារ​ទាំងនេះ​យូរ​មក​ហើយ​ដែល​អាច​ជឿជាក់​បាន​។ កម្មវិធី​ជា​ច្រើន​អាច​អនុវត្ត​ ​និង​ប្រើប្រាស់​ ​Autofill API​ ​ដូច្នេះ​ការ​ប្រើប្រាស់​មាន​លក្ខណៈ​រលូន​ល្អ​។ សម្រាប់​ ​iOS​ ​ក៏​មាន​មុខងារ​ស្រដៀង​នេះ​ដែរ​ ​ប៉ុន្តែ​អាច​រក្សា​ទុក​ព័ត៌មាន​ទាំងនេះ​សម្រាប់​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ​ដូចជា​ ​Amazon​ ​ជាដើម​ ​ហើយ​មិន​មាន​គ្រប់​ទីកន្លែង​នោះ​ទេ​ក្នុង​ Safari៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techcrunch   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី